កំណើននេះ ជំរុញដោយតម្រូវការរបស់អ្នកប្រើប្រាស់ ការវិនិយោគសាធារណៈ និងឯកជនកាន់តែខ្ពស់ និងការងើបឡើងវិញនៃការនាំចេញ។
គួរគូសបញ្ជាក់ថា ថៃក្លាយជាទីផ្សារលក់រថយន្តដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានក្រុមហ៊ុនផលិតរថយន្តអន្តរជាតិជាច្រើន ធ្វើការប្រកួតប្រជែងទីផ្សារគ្នា។ បច្ចុប្បន្ន រថយន្តអគ្គិសនីចិន កំពុងវាយលុកទីផ្សាររបស់ប្រទេសនេះ។
ការស្នើនេះ ធ្វើឡើងខណៈបច្ចុប្បន្ន វិស័យវិនិយោគផ្សេងទៀតនៅវៀតណាមដូចជា មូលបត្រ និងអចលនទ្រព្យ ត្រូវបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ប៉ុន្តែប្រតិបត្តិការជួញដូរមាសនៅតែមិនជាប់ពន្ធ។
តម្លៃមាសសុទ្ធជួញដូរនៅប្រហែល ២ ២៩៥,៨ ដុល្លារ/អោន ដោយថយចុះ ០,១៣ ភាគរយ ចំណែកឯតម្លៃមាស COMEX ជួញដូរនៅ ២ ៣១៤,១៥ ដុល្លារ/អោន ដោយថយចុះ ០,៤៧ ភាគរយ បើធៀបនឹងការជួញដូរកាលពីលើកមុន។
រដ្ឋមន្ត្រីរបស់ក្រសួង លោក Arifin Tasrif បានថ្លែងក្នុងអំឡុងកិច្ចប្រជុំការងារជាមួយគណៈកម្មការទី ៧ នៃសភាតំណាងរាស្រ្ត (DPR) កាលពីសប្ដាហ៍មុនថា ដោយមើលលើផលិតកម្មត្រឹមខែឧសភា ឆ្នាំ ២០២៤ និងទស្សនវិស័យឆ្នាំ ២០២៤ ការទាញយកប្រេង និងឧស្ម័នដែលបានស្នើ ត្រូវបានកំណត់នៅប្រហែល ១,៥៨៣-១,៦៤៨ លាន BOEPD។
វិធានការថ្មីនេះ ធ្វើឡើងក្រោមការសម្រេចឡើងរបស់ប្រធានាធិបតី ដោយវានឹងដាក់កំណត់ពន្ធយ៉ាងតិច ៧ ០០០ ដុល្លារក្នុងរថយន្តមួយគ្រឿង ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ៧ ខែកក្កដា។
ប្រធានសហព័ន្ធ លោក Saengchai Teerakulwanit មានថ្លែងថា សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសថៃ នៅតែបន្តធ្លាក់ចុះ ដោយខ្លះមិនទាន់ងើបឡើងវិញនៅឡើយទេ បន្ទាប់ដួលចុះក្នុងវិបត្តិកូវីដ១៩។ លោក បានសន្មតថា ការធ្លាក់ចុះនៃ SMEs ថៃភាគច្រើន មិនអាចទទួលបានប្រភពមូលនិធិត្រឹមត្រូវ ដែលធ្វើឱ្យពួកគេចាំបាច់ត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ។