លោក Zhu បានបង្ហាញការព្យាករណ៍ថ្មីរបស់លោក ក្នុងអំឡុងកិច្ចប្រជុំកំពូល J.P. Morgan Global China ដែលធ្វើឡើងនៅក្រុងសៀងហៃ កាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ូលគីហ្លី ហាហ្សាន (Zulkifli Hasan) និងឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំឥណ្ឌូនេស៊ី លោក បេនេដេតូ ឡាតទែរី (Benedetto Latteri) បានពិភាក្សាអំពីឱកាសសម្រាប់ឥណ្ឌូណេស៊ី ក្នុងការពង្រីកការនាំចេញទៅកាន់អឺរ៉ុប ដោយប្រើប្រាស់កំពង់ផែចំនួន២របស់អ៊ីតាលី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន
ការបង្ហាញការប្រឆាំងរបស់លោក ម៉ាសក៍ ដែលហាក់ផ្ទុយពីអ្វីដែលលោកធ្លាប់និយាយ ធ្វើឡើងក្រោយរដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានប្រកាសយុទ្ធសាស្រ្តបន្ថែមពន្ធនាំចូលថ្មី លើមុខទំនិញរបស់ចិនមួយចំនួនសរុបតម្លៃ ១៨ ប៊ីលានដុល្លារ ជាពិសេសពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនី ដោយលើកឡើងថា ដើម្បីគាំទ្រការផលិតក្នុងស្រុក។
ក្រុមហ៊ុននិយាយក្នុងរបាយការណ៍ថា REITs ដែលមានមូលធន ទីផ្សារលើពិភពលោក ប្រហែល ៣ ទ្រីលានដុល្លារ ត្រូវបានចាត់ទុកថាជាជម្រកសុវត្ថិភាពសម្រាប់អ្នកវិនិយោគរយៈពេលវែង ប៉ុន្តែការខូចខាតពីហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ និងភ្លើងឆេះព្រៃ អាចប៉ះពាល់ដល់ការវាយតម្លៃផ្សេងៗ និងបង្កើនបុព្វលាភធានារ៉ាប់រង។
ក្រសួងពាណិជ្ជកម្មថៃ បានបញ្ចេញទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញផ្អែកលើគយ បានកើនឡើង ៦,៨ ភាគរយក្នុងខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ២៣,៣ ប៊ីលានដុល្លារ ខណៈការនាំចេញក្នុងវិស័យជាក់ស្តែង (មិនរាប់បញ្ចូលមាស ផលិតផលដែលទាក់ទងនឹងប្រេង និងអាវុធ) បានកើនឡើង ១១ ភាគរយ។
លោក ស្រេត ថា ដែលកំពុងធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុន បានថ្លែងថា លោកនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយសម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ ដើម្បីបំផុសគំនិតស្តារសេដ្ឋកិច្ចឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីសហប្រធានក្រុមហ៊ុនលោក Harsh Agrawal ដែលបាននិយាយថា ក្រុមហ៊ុន I Squared ដែលមានទ្រព្យសម្បត្តិ ៣៨ ប៊ីលានដុល្លារទូទាំងពិភពលោក នឹងបញ្ចេញថវិកាពីមូលនិធិសកល ១៥ ប៊ីលានដុល្លារ និងមូលនិធិកំណើនទីផ្សារ ២ ប៊ីលានដុល្លាររបស់ខ្លួន ដែលរៃប្រមូលបានក្នុងឆ្នាំ ២០២២។