លោក ត្រាំ មានបំណងដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត ឱសថ និងបន្ទះឈីប នាំចូល ក្នុងជំហានបន្ថែមការគំរាមកំហែងដល់ពាណិជ្ជកម្មសកល។
វៀតណាមគ្រោងនឹងដាក់ចេញនូវច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុនសេវាកម្មអ៊ិនធឺណិត Starlink របស់លោក អេឡុន ម៉ាសក៍ ផ្តល់អ៊ិនធឺណិតតាមផ្កាយរណបដល់ប្រទេស។
ធនាគារព្យាករថា តម្រូវការរបស់ធនាគារកណ្តាលខ្ពស់ ក៏ដូចជាកំណើនមាសក្នុងមូលនិធិវិនិយោគ នឹងបង្កើនតម្លៃមាស ៩ ភាគរយ ត្រឹមចុងឆ្នាំ ២០២៥។
NTPC គ្រោងនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពផលិតអគ្គិសនីសរុប ៣០ ជីហ្គាវ៉ាត់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានប្រកាសពីការអនុម័តគោលការណ៍ណែនាំប្រតិបត្តិការទូទាត់រូបិយប័ណ្ណក្នុងស្រុក (LCTF OG) រួមគ្នា។
មានការរាយការណ៍ថា រដ្ឋបាលរបស់ ត្រាំ កំពុងពិចារណាដាក់ការរឹតត្បឹតលើការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដល់ប្រទេសចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃចន្ទនេះ បានជួបប្រជុំជាមួយមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញទំនុកចិត្តអាជីវកម្មឯកជនរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ការជួបប្រជុំដ៏កម្រនេះបង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់ទីក្រុងប៉េកាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងស្រុក បន្ទាប់ពីបន្តឹងបទប្បញ្ញត្តិនាពេលកន្លងមក ចំពេលមានការព្រួយបារម្ភពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការរារាំងវឌ្ឍនភាពរហ័សនៃបច្ចេកវិទ្យារបស់ចិន។ ក្រៅពីលោក Jack Ma និងក្នុងចំណោមមេដឹកនាំអាជីវកម្មដទៃទៀត គេឃើញមានវត្តមានរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek...