ទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ របស់ការិយាល័យវិភាគសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា ឱនភាពពាណិជ្ជកម្មខែមេសាបានហក់ឡើង ៨,៧ ភាគរយ ក្នុងទំហំសរុប ៧៤,៦ ប៊ីលានដុល្លារ ខណៈឱនភាពនៅខែមីនា មានចំនួន ៦៨,៦ ប៊ីលាន។
យោងតាមការចុះផ្សាយបណ្ដាញព័ត៌មាន CNN លោកស្រីនឹងបញ្ចូលការព្រមាននេះក្នុងសុន្ទរកថារបស់ខ្លួនអំឡុងសន្និសីទស្តីពីស្ថិរភាពហិរញ្ញវត្ថុ ដែលរៀបចំនៅថ្ងៃព្រហស្បតិ៍នេះ ។
ភាពផ្ទុយគ្នានេះ កើតឡើងដោយសារតែកំណើននៃតម្លៃនាំចេញរបស់កាហ្វេក្នុងមួយតោនៗ។ តម្លៃនាំចេញកាហ្វេជាមធ្យម ៤ ២០៨ ដុល្លារ/តោន ក្នុងខែឧសភា ពោលគឺ ១១,៧ ភាគរយខ្ពស់ជាងខែមេសា និង ៦៣,៦ ភាគរយខ្ពស់ជាងខែឧសភា ឆ្នាំមុន។ គិតជាតម្លៃជាមធ្យម គឺ ២ ៤២៨ ដុល្លារ/តោន ចាប់ពីខែមករា ដល់ខែឧសភា កើនឡើង ៤៩,៩ ភាគ បើធៀបនឹងរយៈពេល៥ខែដូចគ្នា។ ...
ភាគហ៊ុនរបស់ Nvidia បានកើនឡើងប្រហែល ១៤៧ ភាគរយនៅឆ្នាំនេះ ដោយបានបន្ថែមមូលធនទីផ្សារ ១,៨ ទ្រីលានដុល្លារ ខណៈតម្រូវការបន្ទះឈីបរបស់ក្រុមហ៊ុន ដែលប្រើដើម្បីដំណើការបញ្ញាសិប្បនិម្មិត (AI) បានហក់ឡើងកប់ពពក។
យ៉ាងណាមិញ លោក ចូកូ បានច្រានចោលការព្រួយបារម្ភនេះកាលពីព្រឹកថ្ងៃពុធ នៅពេលរងការចោទសួរថាតើការណ៍នេះធ្វើឱ្យលោកភ័យព្រួយដែរឬយ៉ាងណា ខណៈលោកធ្វើដំណើរទស្សនកិច្ចទៅក្រុង នូសានតារ៉ា ផ្ទាល់ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍ និងចាប់ផ្តើមការសាងសង់អគារបន្ថែមទៀត។
របាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ ២០២៣ របស់ក្រុមហ៊ុនវិនិយោគធនាគារ Credit Suisse និងUBS បានបង្ហាញថា វិសមភាពទ្រព្យសម្បត្តិ មានជាក់ស្តែងមិនត្រឹមតែនៅក្នុងប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏រវាងប្រជាជាតិនានានៅទូទាំងទ្វីបអឺរ៉ុបផងដែរ។
ប្រធាននាយកដ្ឋានផលិតស៊ីម៉ងត៍ សេរ៉ាមិច និងឧស្សាហកម្មកែច្នៃរ៉ែមិនមែនលោហធាតុរបស់ក្រសួង លោក Putu Nadi Astuti បានថ្លែងកាលពីថ្ងៃអង្គារ ថា៖ «យើងមានគោលបំណងដើម្បីបញ្ចប់ផែនទីបង្ហាញផ្លូវនេះនៅឆ្នាំ ២០២៤ ឬ ២០២៥ រួមទាំងបទប្បញ្ញត្តិចាំបាច់ក្នុងបទប្បញ្ញត្តិរបស់ក្រសួង ដើម្បីអាចអនុវត្តវាបានពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៥០។