Google បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលទិន្នន័យ និងតំបន់ពពក នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្ម Elmina របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sime Darby Property នៅកណ្តាលរដ្ឋ Selangor ។
ការលក់ជាសកលបានធ្លាក់ចុះ ០,៥ ភាគរយក្នុងខែមេសា ដែលរួមចំណែកដោយការធ្លាក់ចុះ ២៧ ភាគរយនៅប្រទេសចិន និង ១៤ ភាគរយនៅប្រទេសជប៉ុន ទោះបីជាការលក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប កើនឡើងក៏ដោយ។
IMF បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការបង្កើនអត្រារំពឹងទុកនេះ ធ្វើឡើងដោយសារតែទិន្នន័យកំណើនសេដ្ឋកិច្ចរឹងមាំក្នុងត្រីមាសទី១ ក៏ដូចជាវិធានការគោលនយោបាយ ដែលដាក់ចេញថ្មីៗនេះ។ អង្គការនិយាយយ៉ាងដូច្នេះថា៖ «អតិផរណាស្នូល រំពឹងថានឹងកើនឡើង ប៉ុន្តែនៅតែមានកម្រិតទាប»។
ការប្ដេជ្ញានេះ ធ្វើឡើងនៅពេលសមាគមនៃសហព័ន្ធទេសចរណ៍ឈុនបូរី (ACTF) បានរៀបចំសិក្ខាសាលាទេសចរណ៍មួយក្នុងសប្តាហ៍នេះ ដែលចូលរួមដោយប្រតិបត្តិករទេសចរណ៍សំខាន់ៗនៅក្រុងប៉ាតាយ៉ា និងក្រុងឈុនបូរី និងប្រតិបត្តិករទេសចរណ៍មកពីប្រទេសធំៗចំនួន៥ រួមមាន អាល្លឺម៉ង់ រុស្ស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌា។
កំណើនតិចតួចនេះ កើតមានឡើងដោយសារតែភាពធូរស្រាលនៃអតិផរណា ដែលជួយសម្រួលបន្ទុកចំណាយរបស់អ្នកប្រើប្រាស់ ខណៈសេដ្ឋកិច្ចជាប់គាំងរបស់អាល្លឺម៉ង់ ដែលមហាអំណាចសេដ្ឋកិច្ចប្រចាំទ្វីប បង្ហាញពីសញ្ញានៃការស្ទុះងើបឡើងវិញ។
ក្រុមហ៊ុន VinFast បានប្រកាសនៅឆ្នាំ ២០២២ ថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) និងអាគុយនៅសហរដ្ឋអាមេរិក ក្នុងសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ១៥០ ០០០ គ្រឿង ដោយស្វែងរកការទាញផលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលបៃដិន ដែលបញ្ចេញឧបត្ថម្ភធនសម្រាប់រថយន្ត EV ផលិតនៅអាមេរិក។
ការស្ទង់មតិចេញផ្សាយនៅថ្ងៃពុធនេះ របស់វេទិកាតុមូលអឺរ៉ុបសម្រាប់ក្រុមប្រឹក្សាឧស្សាហកម្ម និងសន្និសីទ (ERT) បានរកឃើញថា ប្រហែល ៥៤ ភាគរយនៃ CEO ដែលផ្ដល់ចម្លើយដល់ការស្ទង់មតិ រំពឹងថា ទំនាក់ទំនងអឺរ៉ុប-ចិន នឹងកាន់តែអាក្រក់ទៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ហើយ ៣៩ ភាគរយរំពឹងមិនឃើញមានការផ្លាស់ប្ដូរ ខណៈ ៧ ភាគរយជឿថាវានឹងមានភាពប្រសើរឡើង។