ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីសហប្រធានក្រុមហ៊ុនលោក Harsh Agrawal ដែលបាននិយាយថា ក្រុមហ៊ុន I Squared ដែលមានទ្រព្យសម្បត្តិ ៣៨ ប៊ីលានដុល្លារទូទាំងពិភពលោក នឹងបញ្ចេញថវិកាពីមូលនិធិសកល ១៥ ប៊ីលានដុល្លារ និងមូលនិធិកំណើនទីផ្សារ ២ ប៊ីលានដុល្លាររបស់ខ្លួន ដែលរៃប្រមូលបានក្នុងឆ្នាំ ២០២២។
សមាគមបាននិយាយថា ដោយសារការងើបឡើងវិញនៃឧស្សាហកម្មរថយន្ត និងសំបកកង់សកល ជាពិសេសក្នុងប្រទេសចិន ការនាំចេញកៅស៊ូរបស់វៀតណាម ទំនងនឹងបន្តទទួលបាននូវលក្ខខណ្ឌអំណោយផល ហើយរំពឹងថានឹងកើនឡើងបន្តទៀតនៅក្នុងត្រីមាសទី២ ឆ្នាំនេះ។
ទីផ្សារភាគហ៊ុនសិង្ហបុរី បានបិទសម្រាប់ថ្ងៃឈប់សម្រាកកាលពីថ្ងៃពុធ ហើយបានបន្តការជួញដូរឡើងវិញនៅថ្ងៃព្រហស្បតិ៍។ ភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះរហូតដល់ ១,៣ ភាគរយ ដល់ ៦,៦៧ ដុល្លារសិង្ហបុរី/ហ៊ុន (៤,៩៤ ដុល្លារអាមេរិក) បើធៀបនឹងការជួញដូរ ៦,៧៦ ដុល្លារសិង្ហបុរី/ហ៊ុន ក្នុងការជួញដូរកាលពីថ្ងៃអង្គារ។
ប្រាក់ប៉េសូបានធ្លាក់ចុះដល់ ៥៨,១៣/ដុល្លារ នៅថ្ងៃអង្គារនេះ ដោយវាធ្លាក់ចុះហួសកម្រិតទាបបំផុត ៥៧,៩៥/ដុល្លារ កាលពីថ្ងៃទី ២៥ ខែមេសា។
ការព្រមានរបស់លោក ចូកូ ធ្វើឡើងនៅពេលលោកថ្លែងបើកវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រារព្ធឡើងនៅកោះបាលី ក្រោមប្រធានបទ «ទឹកដើម្បីភាពរុងរឿងរួមគ្នា» និងចូលរួមដោយអ្នកតំណាងពី ១៣២ ប្រទេស និងអង្គការ រួមទាំងអង្គការសហប្រជាជាតិ។
ការបញ្ចុះតម្លៃនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ពុះពាររក្សាដំណែងរបស់ខ្លួននៅលើទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ខណៈរងការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកចិនដូចជាក្រុមហ៊ុន Huawei ជាដើម។
ប្រធាន FTI លោក Kriengkrai Thiennukul បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសថៃ អាចទទួលបានអត្ថប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្ម នៅពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធនាំចូលខ្ពស់លើទំនិញពីប្រទេសចិន។ ស្ថានភាពនេះ អាចជំរុញឱ្យមានការស្វែងរកផលិតផលជំនួស ដែលអាចជាអត្ថប្រយោជន៍សម្រាប់ថៃ»។