ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក Tiong King Sing បានលើកឡើងថា កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានស្វាគមភ្ញៀវទេសចរចំនួន ៣៨ លាននាក់ ដោយលើសគោលដៅដើម ២៧,៣ លាននាក់។
ផ្លូវរថភ្លើងល្បឿនលឿនថៃ នឹងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនឡាវ ដែលមានប្រវែង ១ ០០០ គីឡូម៉ែត្រ ហើយតបណ្ដាញទៅទីក្រុងគុនមីង នៃប្រទេសចិន។
ថវិកាដែលនៅសល់ពីការកាត់បន្ថយថវិកាសម្រាប់ស្ថាប័នរដ្ឋាភិបាល អាចប្រើប្រាស់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួនដូចជាទំនប់វារីអគ្គិសនី ការអភិវឌ្ឍន៍ និងជួសជុលសាលារៀនរាប់ម៉ឺន និងជាពិសេស កម្មវិធីអាហារបំប៉នឥតគិតថ្លៃ (MBG) របស់ឥណ្ឌូណេស៊ី។
សេចក្ដីរាយការណ៍លើបញ្ហានេះ ធ្វើឡើងចំពេលដែលឧស្សាហកម្មចិនជាច្រើន ជាពិសេសផលិតកម្ម កំពុងប្រឈមនឹងការខ្វះខាតបុគ្គលិក។ កង្វះកម្លាំងពលកម្មជាហេតុផលធំមួយដែលធ្វើឱ្យរោងចក្រនានា ចាប់អារម្មណ៍កាន់តែខ្លាំងការប្រើមនុស្សយន្តធ្វើការ។
ផលិតកម្មប្រេងសកលរំពឹងថានឹងកើនឡើងលើសតម្រូវការ ក្រោយប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានប្រកាសពីភាពអាសន្នផ្នែកថាមពលជាតិនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ហើយបានចុះហត្ថលេខាលើអធិបញ្ជាស្តីពីថាមពល ដើម្បីបង្កើនការខួងយក និងផលិតកម្មប្រេង។
ប្រភពដឹងពីបញ្ហានេះ បាននិយាយប្រាប់ CNBC ជាអនាមិកថា សេវាកម្ម X Money រំពឹងថានឹងចាប់ផ្តើមបើកដំណើរការនៅក្នុងត្រីមាសទី ១ ហើយការចាប់ដៃគូជាមួយក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើនទៀត ទំនងនឹងធ្វើឡើង។