សមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បាននិយាយថា តម្លៃផ្ទះកំពុងបន្តឡើងដល់កម្រិតខ្ពស់ថ្មី ដែលលើសពីកំណើនប្រាក់ចំណូលរបស់ប្រជាជនភាគច្រើនរបស់ប្រទេស។ សន្ទស្សន៍តម្លៃសម្រាប់អាផាតមិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើង ៥៨ ភាគរយ និង ២៧ ភាគរយ ជាបន្តបន្ទាប់គ្នា ក្នុងត្រីមាសទី២ឆ្នាំនេះ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១៩។
ជំនួយការរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Arnel de Mesa បាននិយាយថា តម្លៃអង្ករបាននិងកំពុងធ្លាក់ចុះ។ លោកបានបន្ថែមថា អង្ករធម្មតា និងល្អ ត្រូវបានលក់ក្នុងតម្លៃប្រហែល ០,៨ ដុល្លារ/គីឡូក្រាម។
គ្រួសារថៃមួយត្រូវជាប់បំណុលជាមធ្យម ប្រមាណ ៦០៦ ៣៧៨ បាត ដោយកើនឡើងប្រមាណ ៨,៤ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះគឺជាតួលេខខ្ពស់បំផុត រាប់ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៩។
គិតតែក្នុងខែសីហា ឆ្នាំ ២០២៤ វៀតណាមស្វាគមភ្ញៀវអន្តរជាតិចំនួន ១,៤៣ លាននាក់ ដោយកើនឡើងជាង ១៧ ភាគរយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យស្ថិតិវៀតណាមដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនការប្រើប្រាស់ធនធាន និងមូលនិធិបៃតង ដើម្បីបង្កើនប្រព័ន្ធដឹកជញ្ជូនសាធារណៈអគ្គិសនី ក្នុងគោលបំណងកាត់បន្ថយការបំពុលបរិយាកាស និងលើកទឹកចិត្តឱ្យប្រើប្រាស់ឥន្ធនៈស្អាត។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) នឹងសម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីរៀបចំពិធីបុណ្យនេះ ដោយមានជំនួយពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន សមាគមន៍បន្លែ និងផ្លែឈើវៀតណាម និងដៃគូចិនផ្សេងៗ។
GoTo Group បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបិទប្រតិបត្តិការក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៦ ខែកញ្ញា តទៅ ចំពេលដែលក្រុមហ៊ុនត្រដាបត្រដួសក្នុងការប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនធំៗផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។