សន្ទស្សន៍ទំនុកចិត្តសម្រាប់រយៈពេលចន្លោះពីខែកក្កដាដល់ខែកញ្ញា មានប្រមាណ ៦៨ ពិន្ទុ ដោយធ្លាក់ចុះពី ៦៩ ពិន្ទុក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះខ្លាំងពី ៧៩ ពិន្ទុ ក្នុងត្រីមាសទី២។
ប្រទេសឥណ្ឌូណេស៊ី នៅតែផ្តោតលើការចិញ្ចឹមពូជបង្កងធម្មតា ទោះបីជាបង្កងនាគមានតម្លៃខ្ពស់ជាងក៏ដោយ។
ការកំណត់អទិភាពបែបនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលដឹកនាំគណបក្សភឿថៃរបស់លោកស្រី ប្ដេជ្ញាបង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពល និងការនាំចូលច្រើននៃប្រេងឥន្ធនៈ។
អ្នកវិភាគបានគូសភ្ជាប់ការឡើងតម្លៃនេះ ទៅនឹងព្យុះសង្ឃរា Milton ដែលកំពុងវាយប្រហារសហរដ្ឋអាមេរិក ដែលជាប្រទេសផលិត និងប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។
វិធានការគាំទ្រទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងតម្រូវការបង់រំលោះ អាចបង្កើនធនសម្រាប់អ្នកប្រើប្រាស់ក្នុងការចំណាយលើទំនិញ និងសេវាកម្មផ្សេងទៀត។
នាពេលកន្លងមក ក្រុមហ៊ុន Tesla ដែលជារបស់មហាសេដ្ឋីលោក អេឡុន ម៉ាសក៍ បានបង្កើនយុទ្ធសាស្រ្តលើកទឹកចិត្តអតិថិជនដើម្បីជំរុញការលក់ រួមទាំងតាមរយៈគោលនយោបាយបង់រំលស់ដោយគ្មានការប្រាក់នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងដណ្ដើមទីផ្សារកាន់តែខ្លាំងទូទាំងសកល ជាពិសេសពីក្រុមហ៊ុនចិន។
ដើម្បីសម្រេចបាននូវគោលដៅ គណៈប្រតិភូឡាវរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaithong Kommasith បានបង្ហាញគំនិតផ្តួចផ្តើមមួយចំនួនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan ដោយផ្តោតលើការយកឈ្នះលើឧបសគ្គពាណិជ្ជកម្ម។