ការិយាល័យនៅសិង្ហបុរី ដែលជាសាខាអន្តរជាតិទី៤របស់ក្រុមហ៊ុន នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមទាំងការងារជាមួយកម្មវិធីបញ្ញាសិប្បនិម្មិតជាតិ AI Singapore លើគំរូ AI ជំនាន់ថ្មីៗ ដែលរចនាឡើងដើម្បីយល់ និងឆ្លុះបញ្ចាំងពីវប្បធម៌ និងភាសាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជនរងគ្រោះក៏នឹងទទួលបានប្រាក់ប្រមាណ ១០ ០០០ បាត ដាច់ដោយឡែក សម្រាប់ជាជំនួយហិរញ្ញវត្ថុក្រោយទឹកជំនន់ទៅផុត ដើម្បីស្ដារ និងសម្អាតផលប៉ះពាល់ផងដែរ
គម្រោងផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង មានប្រវែង ១ ៥៤១ គីឡូម៉ែត្រ និងត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ៦៧,៣៤ ប៊ីលានដុល្លារ ជាមួយនឹងល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង។
អ្នកវិភាគ បានទាញភ្ជាប់ការធ្លាក់ចុះនៃតម្លៃប្រេងនេះ ទៅនឹងព័ត៌មានពីលទ្ធភាពបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាហ៍ ហើយថាតម្លៃអាចនឹងបន្តឡើងចុះទៅតាមស្ថានភាពនៃជម្លោះ ចំពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងបន្ត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា គម្រោងដដែលមានប្រព័ន្ធទីលានវាយកូនហ្គោលចំនួន ៥៤ រន្ធ ចំនួន២ រួមជាមួយនឹងបណ្តាញសណ្ឋាគារ និងរមណីយដ្ឋាន និងអគារលំនៅដ្ឋានទំនើប។
ផែនការចំណាយ និងពន្ធរបស់លោកស្រី ហារីស នឹងបន្ថែមបំណុលថ្មីប្រមាណ ៣,៥ ទ្រីលានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ ខណៈទិន្នន័យដូចគ្នារបស់លោក ត្រាំ នឹងបង្កើនពន្ធថ្មីរហូតដល់ ៧,៥ ទ្រីលានដុល្លារ។
ជាសុទិដ្ឋិនិយម ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានថ្លែងថា ការទាក់ទាញភ្ញៀវបរទេសយ៉ាងហោចណាស់ឱ្យបាន ៣,៥ លាននាក់ ក្នុង១ខែៗក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចសម្រេចទៅបាន ។