អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសហការជាមួយធនាគារផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយលើសន្តិសុខកង់ទិច (Quantum Security) ក្នុងវិស័យហិរញ្ញវត្ថុ ក្រោយព្រមានពីហានិភ័យបច្ចេកវិទ្យាកង់ទិចផ្សេងៗសម្រាប់វិស័យដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
ការស៊ើបអង្កេតរបស់តៃវ៉ាន់ ធ្វើឡើងក្រោយអាជ្ញាធរវៀតណាមរាយការណ៍ពីកំណើននៃការស៊ើបអង្កេតការពារពាណិជ្ជកម្ម និងសុវត្ថិភាពផលិតផលរបស់វៀតណាមពីសំណាក់ប្រទេសនាំចូលផ្សេងៗ រាប់តាំងពីផលិតផលចំណីអាហារ រហូតដល់គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងឧស្សាហកម្ម។
អំឡុងពីខែមេសា ដល់ខែមិថុនា ក្រុមហ៊ុន Samsung បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនរបស់តំបន់ចំនួន ១៨ ភាគរយ។ តួលេខនេះ បង្ហាញពីការធ្លាក់ចុះ ២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាមុន ខណៈក្រុមហ៊ុនស្មាតហ្វូនចិន Xiaomi និង Oppo មានចំណែកទីផ្សារ ១៧ ភាគរយ រៀងខ្លួនៗ។
ខណៈលើកឡើងថាវាអាចរាលដាលប៉ះពាល់ដល់ពិភពលោកខាងក្រៅ ប្រធានក្រុមហ៊ុន China Baowu Steel Group Corp លោក ហ៊ូ វ៉ាងមីង (Hu Wangming) បានព្រមានក្នុងកិច្ចប្រជុំបុគ្គលិកពាក់កណ្ដាលឆ្នាំ ថា វិបត្តិឧស្សាហកម្មដែកថែបចិនបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង និងអូសបន្លាយយូរ ជាងការរំពឹងទុក។
វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ អាចបន្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផ្សេងៗដោយរលូន ពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះតាមការចុះផ្សាយរបស់កាសែត The Nation មុនពេលលោកស្រីត្រូវបានបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣១ នាថ្ងៃសុក្រនេះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុងសភា ហើយនឹងបន្តវេនពីលោក សេដ្ឋា ថាវីស៊ីន ដែលតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃពុធ។
ម៉ាឡេស៊ី ចាប់យកប្រយោជន៍ពីភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយដាក់ខ្លួនក្នុងសន្តិសុខសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសតាមរយៈវិស័យបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសដូចជាបន្ទះឈីប និងថាមពលកកើតឡើងវិញជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star នៅថ្ងៃពុធនេះ។
របាយការណ៍កាលពីថ្ងៃពុធរបស់ក្រសួងការងារអាមេរិក បានបង្ហាញថា តម្លៃអ្នកប្រើប្រាស់បានកើនឡើងត្រឹមតែ ០,២ ភាគរយ នៅខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះបន្តិចកាលពីខែមុន។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃបានកើនឡើង ២,៩ ភាគរយ ដោយវាធ្លាក់ចុះពី ៣ ភាគរយ នៅខែមិថុនា និងជាកំណើនតិចតួចបំផុត រាប់ចាប់តាំងពីខែមីនា ឆ្នាំ ២០២១។