អ្នកជំនាញទីផ្សារទំនិញ បានប្រាប់ Anadolu ថា ក្រុមប្រទេសលក់ទំនិញកសិកម្មនឹងរងផលប៉ះពាល់ខ្លាំងបំផុតអំឡុង ឡា នីណា ដោយសារទឹកភ្លៀងកាន់តែច្រើននៅប្រេស៊ីល អាចបង្កើនផលិតកម្មសណ្តែកសៀង និងទាញតម្លៃទំនិញទម្លាក់ចុះ។ យ៉ាងណាមិញ ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង អាចបណ្តាលឱ្យមានទឹកជំនន់ ដែលជាហេតុធ្វើឱ្យខូចខាតដល់ដំណាំ និងរំខានដល់ការដឹកជញ្ជូន។
ការវិនិយោគនៅត្រីមាសទី២ដដែល បានធ្លាក់ចុះខ្លាំង ដល់ ៦,២ ភាគរយ ដោយសារតែការធ្លាក់ចុះនៃការវិនិយោគឯកជនក្នុងការដឹកជញ្ជូន ទំនិញមូលធន និងសំណង់ ដែលនេះគឺជាបញ្ហាស្នូលបង្កទុទ្ទិដ្ឋិនិយមរបស់សេដ្ឋវិទូថៃ។
ក្នុងរយៈពេល២ដំណាក់កាលនៃការអភិវឌ្ឍន៍ គម្រោងនេះមានគោលបំណងផ្តល់ថាមពលអគ្គិសនីបៃតងរហូតដល់ ៦ ជីហ្គាវ៉ាត់ ដល់អតិថិជនឧស្សាហកម្មខ្នាតធំ នៅទីក្រុង Darwin នៃដែនដីភាគខាងជើងរបស់ស្ត្រាលី និងនៅក្នុងប្រទេសសិង្ហបុរី។
ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រជាជនចិនប្រហែល ៣០០ លាននាក់ រំពឹងថានឹងចូលនិវត្តន៍ ខណៈក្រុមហ៊ុនទិន្នន័យ Euromonitor បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០៤០ មនុស្សម្នាក់ក្នុងចំណោម២នាក់ដែលមានអាយុលើសពី ៦៥ ឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺរស់នៅក្នុងប្រទេសចិន។
VFA បានគូសបញ្ជាក់ថា ធៀបនឹងប្រទេសគូប្រជែងធំៗផ្សេងទៀត វៀតណាមមានតម្លៃអង្ករនាំចេញខ្ពស់ជាងគេ ដែលនេះបង្ហាញពីសន្ទុះដ៏គួរកត់សម្គាល់ ព្រោះ១ខែមុន តម្លៃអង្ករវៀតណាមត្រូវបានលក់ថោកជាងអង្ករថៃ មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
កាសែត Laotian Times ចុះផ្សាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេសឡាវបានផ្តល់អាជ្ញាប័ណ្ណវិនិយោគសម្រាប់គម្រោងវៀតណាម សរុបចំនួន ៨៦៩,៩ លានដុល្លារ។ ក្នុងឆមាសទី១នៃឆ្នាំ ២០២៤ ឡាវបានអនុម័តគម្រោងថ្មីរបស់វៀតណាមចំនួន ៦ ដែលមានទំហំទឹកប្រាក់ចំនួន ៣៣៩ លានដុល្លារ។ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Phet Phomphiphak គម្រោងទាំងនេះគ្របដណ្ដប់លើវិស័យជាច្រើនដូចជា ការជីកយករ៉ែ...
អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី លោក James Singer បាននិយាយថា ការផ្លាស់ប្តូរនេះនឹងក្លាយជាផ្នែកមួយនៃការខុសត្រូវផ្នែកសារពើពន្ធ ដើម្បីធានាថាពួកមហាសេដ្ឋី និងសាជីវកម្មធំៗបង់ចំណែកពន្ធរបស់ខ្លួនដោយស្មើភាព។