បើតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម ចាប់តាំងពីដើមឆ្នាំ ២០២៤ ការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទីផ្សារ បានជំរុញឱ្យតម្លៃនៃការនាំចេញបន្លែ ផ្លែឈើរបស់ប្រទេស កើនឡើង។ ជាមួយគ្នានោះទៀតសោត កំណើនដ៏រឹងមាំនៃការនាំចេញ បានបង្ហាញថា គុណភាពបន្លែ និងផ្លែឈើវៀតណាម មានភាពប្រសើរឡើង ដោយត្រូវតាមស្ដង់ដារនាំចូលរបស់ប្រទេសទីផ្សារ។
ទិន្នន័យពីទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រទេស មានប្រមាណ ៤,៨២ ភាគរយ។ យុវជនដែលមានអាយុពី ១៥-២៤ ឆ្នាំ ប្រឈមមុខនឹងអត្រាគ្មានការងារធ្វើខ្ពស់បំផុត រហូតដល់ ១៦,៤២ ភាគរយ ខណៈក្រុមប្រជាជនអាយុពី ២៥-៥៩ ឆ្នាំ មានមានអត្រាទាបជាង ៣,០៨ ភាគរយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បានគូសបញ្ជាក់ពីការបន្តតាមដានពីទិដ្ឋភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយបង្ហាញពីក្ដីព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដែលអាចនឹងអាចកើនឡើងតាមរយៈទីផ្សារពិភពលោក។
អ្នកវិភាគនិយាយថា ការប្រកាសនេះ ត្រូវបានធ្វើឡើង ខណៈទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក បានកើនឡើងខ្ពស់ខ្លាំងគួរឱ្យកត់សម្គាល់ និងក្រោយពេលភាគីទាំង២បានព្រមព្រៀងគ្នាធ្វើជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងបរិបទដែលវៀតណាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងកំណើនឥទ្ធិពលចិនក្នុងតំបន់។ ភាពដ៏ស្មុគស្មាញនៃផលប្រយោជន៍ក្នុងស្រុក ទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ក៏ជាកត្តាសំខាន់ៗជំរុញឱ្យមានការសម្រេចចិត្តចុងក្រោយផងដែរ។
ទំនិញសំខាន់ៗរួមមាន កុំព្យូទ័រ, ផលិតផលអេឡិចត្រូនិក និងគ្រឿង, គ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់, ផលិតផលកាត់ដេរ-វាយនភ័ណ្ឌ, និងទូរស័ព្ទ និងគ្រឿង។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) របស់ប្រទេសថៃ បាននិយាយថា ការហូរចូលនៃផលិតផលឧស្សាហកម្មរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ថៃ ដោយកាត់បន្ថយចំណែកទីផ្សារនៅក្នុងតំបន់ និងនាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនជិត ២០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។
ដើម្បីជាវិធានការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមក្នុងការប្រមូលដើមទុន និងអភិវឌ្ឍអាជីវកម្ម ក្រសួងហិរញ្ញវត្ថុវៀតណាម (MoF) បានស្នើឱ្យបន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មមកនៅត្រឹម ១៥-១៧ ភាគរយ សម្រាប់អជីវកម្មដែលរកចំណូលបានមិនលើសពី ៥០ ប៊ីលានដុង ដោយថយចុះពីអត្រា ២០ ភាគរយ នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។