សេចក្ដីថ្លែងការណ៍នេះ ចេញផ្សាយក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអគ្គនាយកក្រុមហ៊ុន Samsung ប្រចាំប្រទេសវៀតណាម លោក Choi Joo Ho។
ប្រាក់បាតបានឡើងរហូតដល់ ១០ ភាគរយ ធៀបនឹងប្រាក់ដុល្លារ រាប់ចាប់តាំងពីចុងខែមិថុនា ដែលនេះជាកំណើនតម្លៃច្រើនបំផុតរាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៨។ ការណ៍នេះបង្កការអំពាវនាវឱ្យមានការទប់ស្កាត់កំណើន ពីអ្នកខាងវិស័យទេសចរណ៍ និងសណ្ឋាគារ និងក្រុមអាជីវកម្មផ្សេងៗ។
Aramco ដែលជាក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអូឌីត ផ្តល់ប្រេងឆៅសម្រាប់អាជីវកម្មក្នុងប្រទេសវៀតណាម ប៉ុន្តែមិនទាន់បានដាក់ការវិនិយោគនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅឡើយទេ។
ក្នុងអត្រាកំណើននេះ វៀតណាមរំពឹងថានឹងរកចំណូលប្រចាំឆ្នាំបានពី ៣-៣,៥ ប៊ីលានដុល្លារ ពីការនាំចេញកៅស៊ូនៅឆ្នាំនេះ ដោយកើនឡើងពី ២០០-៤០០ លានដុល្លារ បើធៀបនឹងឆ្នាំមុន។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣៩ សេន ឬ ០,៥២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៤,៤៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI បានធ្លាក់ចុះ ៣ សេន ឬ ០,០៤ ភាគរយ មកនៅត្រឹម ៧១,៩២ ដុល្លារ/បារ៉ែល។
កាលពីខែឧសភា ឆ្នាំមុន សហភាពអឺរ៉ុបបានចេញបទប្បញ្ញត្តិមួយដែលតម្រូវឱ្យអ្នកផ្គត់ផ្គង់ បញ្ជាក់ថាខ្សែសង្វាក់ផ្គត់ផ្គត់របស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនោះទេ ហើយបទប្បញ្ញត្តិនេះនឹងចូលជាធរមាននៅឆ្នាំក្រោយ។
ការកាត់បន្ថយនេះមានន័យថា ធនាគារកណ្ដាលអាមេរិកបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ខ្លួន ដោយកាត់បន្ថយអត្រាខ្ចីប្រាក់ ចំពេលដែលអតិផរណាថយចុះឈានជិតដល់ចំណុចគោលដៅ ហើយកម្សោយទីផ្សារការងារបង្ហាញពីភាពមិនសូវស្រួលសម្រាប់សេដ្ឋកិច្ច។