គិតត្រឹមតែពីខែមករា ដល់ខែមិថុនា ការនាំចេញស្បែកជើងបានឈានដល់តម្លៃប្រមាណ ៣,៧ ប៊ីលានដុល្លារ។
កំណើននៃអត្រាអត់ការងារធ្វើរបស់យុវជនចិនប្រចាំខែសីហា ត្រូវបានចេញផ្សាយឡើង ខណៈនៅឆ្នាំ ២០២៤ នេះនិស្សិតចិនប្រមាណ ១១,៧៩ លាននាក់ រំពឹងថានឹងបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ដែលវាជាចំនួនខ្ពស់បំផុត ដោយនឹងបង្កើនសម្ពាធលើការប្រកួតប្រជែងទីផ្សារការងារក្នុងស្រុក។
សេចក្ដីថ្លែងការណ៍នេះ ចេញផ្សាយក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអគ្គនាយកក្រុមហ៊ុន Samsung ប្រចាំប្រទេសវៀតណាម លោក Choi Joo Ho។
ប្រាក់បាតបានឡើងរហូតដល់ ១០ ភាគរយ ធៀបនឹងប្រាក់ដុល្លារ រាប់ចាប់តាំងពីចុងខែមិថុនា ដែលនេះជាកំណើនតម្លៃច្រើនបំផុតរាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៨។ ការណ៍នេះបង្កការអំពាវនាវឱ្យមានការទប់ស្កាត់កំណើន ពីអ្នកខាងវិស័យទេសចរណ៍ និងសណ្ឋាគារ និងក្រុមអាជីវកម្មផ្សេងៗ។
Aramco ដែលជាក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអូឌីត ផ្តល់ប្រេងឆៅសម្រាប់អាជីវកម្មក្នុងប្រទេសវៀតណាម ប៉ុន្តែមិនទាន់បានដាក់ការវិនិយោគនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅឡើយទេ។
ក្នុងអត្រាកំណើននេះ វៀតណាមរំពឹងថានឹងរកចំណូលប្រចាំឆ្នាំបានពី ៣-៣,៥ ប៊ីលានដុល្លារ ពីការនាំចេញកៅស៊ូនៅឆ្នាំនេះ ដោយកើនឡើងពី ២០០-៤០០ លានដុល្លារ បើធៀបនឹងឆ្នាំមុន។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣៩ សេន ឬ ០,៥២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៤,៤៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI បានធ្លាក់ចុះ ៣ សេន ឬ ០,០៤ ភាគរយ មកនៅត្រឹម ៧១,៩២ ដុល្លារ/បារ៉ែល។