ការផ្ដល់ជូននេះ ធ្វើឡើងក្រោយលោក Chinh នាពេលកន្លងមក បានស្នើសុំការប្រឹក្សាយោបល់ និងមូលនិធិទៅកាន់ធនាគារ AIIB សម្រាប់អភិវឌ្ឍន៍គម្រោងសំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនពីភាគខាងជើងទៅភាគខាងត្បូង ផ្លូវរថភ្លើង៣ខ្សែ ដែលតភ្ជាប់ភាគខាងជើងវៀតណាម និងចិន និងផ្លូវរថភ្លើងក្នុងក្រុងនៅហាណូយ និងហូជីមិញ។
ការចាប់ខ្លួនប្រធានផ្សារទំនើប Aeon Orange ហើយចោទប្រកាន់ពីបទលក់អង្ករលើសតម្លៃកំណត់នោះ គឺជាករណីចុងក្រោយបង្អស់នៃការបង្រ្កាបលើសាជីវកម្ម ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធនឹងអតិផរណា និងលំហូរចេញក្រៅនៃមូលធន ទោះបីជាការបង្រ្កាបនេះអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែមានភាពចលាចលក៏ដោយ។
តម្លៃប្រេងនាពេលអនាគតម៉ាក Brent បានកើនឡើង ៥៨ សេន ឬ ០,៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៨៥,៦៦ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈតម្លៃប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) ជួញដូរនៅតម្លៃ ៨៣,៦០ ដុល្លារ/បារ៉ែល ដោយកើនឡើង ៧៥ សេន ឬ ០,៩ ភាគរយ។...
ខណៈទុរេនដាំក្នុងស្រុកចាប់ផ្ដើមដាក់លក់នៅលើទីផ្សារចិនកាលពីឆ្នាំមុន វានៅតែពិបាករកទិញ ដោយសារតែទិន្នផលទាបខ្លាំង និងតម្លៃខ្ពស់កប់ពពកធៀបនឹងទុរេននាំចូល។
ក្រុមហ៊ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការវាយប្រហារលើនាវាកុងតឺន័រស៊ីវិលនៅសមុទ្រក្រហមរបស់ក្រុមប្រដាប់អាវុធយេម៉ែន ហ៊ូធី បង្កការរំខានលើសពីផ្លូវដឹកជញ្ជូនដែលតភ្ជាប់ពីតំបន់ចុងបូព៌ាទៅអឺរ៉ុប ដោយវាកំពុងធ្វើឱ្យប៉ះពាល់ដល់បណ្ដាញដឹកជញ្ជូនទូទាំងពិភពលោក។
ប្រធាន FIA លោក Đỗ Nhất Hoàng បានថ្លែងក្នុងវេទិកាសប្តាហ៍នៃភាពជាដៃគូវៀតណាម-កូរ៉េឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ ថា កូរ៉េខាងត្បូងគឺជាប្រទេសនាំមុខគេមួយក្នុងការវិនិយោគនៅវៀតណាម ដោយគិតត្រឹមខែមិថុនា ប្រទេសនេះបានវិនិយោគជិត ៨៧,៥ ប៊ីលានដុល្លារ ក្នុងគម្រោងជាង ១០ ០០០ ដោយវិស័យផលិតកម្មរួមចំណែកជិត ៧៦ ភាគរយនៃការវិនិយោគ។
លោក Hiroshi Kasamatsu ដែលជានាយកក្រុមហ៊ុន Aeon Orange ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣០ ខែមិថុនា ពីបទលក់អង្ករលើសតម្លៃកំណត់ ប្រមាណពី ៥០-៧០ ភាគរយ។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កាសែត Mainichi Japan បានផ្សាយថា លោក Kasamatsu បានកំណត់ជាប់ការចោទប្រកាន់នេះជាផ្លូវការ។