ទាញភ្ជាប់ទៅនឹងកំណើន ៥ ភាគរយដែលរំពឹងទុក ADB បានលើកឡើងថា ការនាំចេញកំពុងស្ទុះងើបឡើងវិញ ដោយសារតែតម្រូវការក្នុងស្រុកខ្ពស់ក្រោយវិបត្តិកូវីដ១៩ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ តម្រូវការសកលខ្លាំងលើគ្រឿងអេឡិចត្រូនិក ជាពិសេសបន្ទះឈីប ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាទំនើបៗ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
របាយការណ៍បានគូសបញ្ជាក់ថា បរិមាណទំនិញសរុប (GMV) លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្មវិធី TikTok Shop បានកើនឡើងពី ៤,៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ១៦,៣ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ដែលនេះជាអត្រាកំណើនលឿនបំផុតក្នុងចំណោមគូប្រជែងក្នុងតំបន់ រួមមានក្រុមហ៊ុន Shopee និង Lazada ជាដើម។
ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានជំរុញឱ្យក្រុមហ៊ុនតៃវ៉ាន់បង្កើនការដាក់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅឥណ្ឌា ដល់ជាង ៦៦៥ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ត្រឹមឆ្នាំ ២០២៣។ ក្នុងទសវត្សរ៍ ២០០៦-២០១៧ FDI របស់តៃវ៉ាន់នៅឥណ្ឌា មានត្រឹមតែជិត ២៧៧ លានដុល្លារប៉ុណ្ណោះ។
ឯកសាររបស់រដ្ឋាភិបាលវៀតណាម ដែលចុះថ្ងៃទី ១៤ ខែកក្កដា បានលើកឡើងថា៖ «ហានិភ័យនៃការរីករាលដាលនៃជំងឺកាន់តែទូលំទូលាយស្ថិតនៅក្នុងកម្រិតខ្ពស់ខ្លាំង ហើយវាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់អាហារ ថ្លៃសម្រាប់អ្នកប្រើប្រាស់ និងបរិស្ថាន»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកអនុរដ្ឋមន្រ្តី Paopoom Rojanasakul បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ផែនការកម្ចីសម្បទាននេះមានគោលបំណងជួយអាជីវកម្មខ្នាតតូច ឱ្យទទួលបានប្រាក់កម្ចី។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Viet Nam News ការបោះជំហានថ្មីនេះរំពឹងថានឹងបង្កើនការងារជាច្រើនសម្រាប់ពលកម្មក្នុងស្រុកឥណ្ឌូណេស៊ី បន្ថែមពីលើការប្ដេជ្ញាចិត្តពង្រីកវត្តមានក្នុងតំបន់របស់ VinFast ក៏ដូចជាគាំទ្រដល់ឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ឥណ្ឌូណេស៊ី។
ហានិភ័យនោះគឺថា កិច្ចព្រមព្រៀងទាំងនេះបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរទៅតាមវិស័យមួយចំនួនសម្រាប់បណ្ដាប្រទេសសមាជិកអាស៊ានផ្សេងៗ ជាពិសេសថៃ និងឥណ្ឌូណេស៊ី ដោយបើកផ្លូវឱ្យចិនអាចបង្ហូរទំនិញថោកៗរបស់ខ្លួនចូលទៅក្នុងតំបន់។ បញ្ហានេះបានធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលចិនបង្កើនការធ្វើពិពិធកម្មផលិតកម្ម និងនាំចេញ ក្រោមសម្ពាធសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងវិធានការតម្លើងពន្ធនាំចូលពីបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ក្រុមប៉េកាំង។