ចំនួននេះ បង្ហាញថា ការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីបានកើនឡើងលើសលុប ប្រមាណ ១២១,៣៤ ភាគរយ បើធៀបនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណបានផ្សព្វផ្សាយសេវាកម្មរបស់ពួកគេតាមរយៈបណ្តាញផ្សេងៗ រួមទាំងតាមស្តង់តាំងពិពណ៌ ដោយហួសពីវិសាលភាពនៃការត្រួតពិនិត្យ SEC ដែលបង្កជាហានិភ័យនៃការក្លែងបន្លំ ឬការបោកប្រាស់។
ចិនវិញ បាននាំចូលទំនិញរបស់ខ្លួនទៅវៀតណាម ក្នុងតម្លៃ ៩២,៥ ប៊ីលានដុល្លារ ដោយកើនឡើង ៣៤,២៥ ភាគរយ ធៀបនឹងរយៈពេល៨ខែនាំដូចគ្នាកាលពីឆ្នាំមុន។
ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្ម ប្រេងដូង និងលោហធាតុនីកែលដ៏ធំបំផុតមួយរបស់ពិភពលោក បានរាយការណ៍ពីអតិរេកពាណិជ្ជកម្មចំនួន ២,៨៩ ប៊ីលានដុល្លារ កាលពីខែសីហា ដោយខ្ពស់ជាងការរំពឹងទុក ១,៩៦ ប៊ីលានដុល្លាររបស់សេដ្ឋវិទូ។
ទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្ដាលហ្វីលីពីន BSP បានបង្ហាញថា ការកើនឡើងនៃកម្រិតបំណុលរបស់ប្រទេសក្នុងអំឡុងត្រីមាសទី២ ត្រូវបានជំរុញដោយប្រាក់កម្ចីសុទ្ធសរុបចំនួន ១,៥ ប៊ីលានដុល្លារ។
ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បានថ្លែងថា៖ «យើងប៉ាន់ប្រមាណថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតពី ២៥-២៧ ប៊ីលានបាត ដល់សេដ្ឋកិច្ច និងសហគ្រិននៅក្នុងតំបន់»។
ក្រសួងដឹកជញ្ជូនបាននិយាយថា តាមបណ្តោយផ្លូវហាយវេជាតិពីខេត្ត ថាញ់ហូ ដល់បណ្ដាខេត្តភាគខាងជើង មានទីតាំងខូចខាតសរុបចំនួន ៤ ១៧៧ កន្លែង រួមតាំងផ្លាកសញ្ញាផ្លូវ ស្ថានីយ៍គិតលុយ និងស្ពាន។