ជុំវិញរបាយការណ៍ថ្មីនេះ អ្នកជំនាញលើកឡើងថា បញ្ហាធំមួយដែលធ្វើឱ្យការលក់របស់ McDonald's ធ្លាក់ចុះ គឺការកាត់បន្ថយការចំណាយរបស់ក្រុមអតិថិជន ដែលមានប្រាក់ចំណូលទាប រួមទាំងការកាត់បន្ថយការញ៉ាំក្រៅផ្ទះ ដោយសារតែបញ្ហាអតិផរណាខ្ពស់ថេរ
Nikkei Asia បានផ្សាយថា ក្រុមហ៊ុន Mitsubishi Motors ដែលមានហ៊ុន ៣៤ ភាគរយកាន់កាប់ដោយក្រុមហ៊ុន Nissan នឹងធ្វើការជាមួយHonda និង Nissan ដើម្បីបញ្ចប់ព័ត៌មានលម្អិតនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដោយបន្ថែមថាក្រុមហ៊ុនទាំង៣មានបំណងបង្កើតស្តង់ដារសុសវែររថយន្តដែលប្រើដើម្បីគ្រប់គ្រងរថយន្ត។
គម្រោងកម្ចីនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) របស់ ADB ជាមួយហ្វីលីពីនសម្រាប់ឆ្នាំ ២០២៤-២០២៩ ដែលផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់ ADB ដើម្បីជួយហ្វីលីពីន ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
អ្នកវិភាគលើកឡើងថា ការវិវត្តចុងក្រោយ បង្កការព្រួយបារម្ភថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងកើនឡើងកាន់តែក្ដៅ ទោះបីជាក្រុមហេសប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បដិសេធការវាយប្រហារកាលពីថ្ងៃសៅរ៍ក៏ដោយ ដែលនេះបន្តការរំខានផ្នែកផ្គត់ផ្គង់ប្រេងឆៅសកល ហើយធ្វើឱ្យតម្លៃប្រេងកើនឡើង។ យ៉ាងណាមិញ កំណើនតម្លៃស្ថិតនៅកម្រិតតិចតួច ដោយសារតែតម្រូវការប្រេងឆៅរបស់ចិន ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតលើពិភពលោក នៅតែបន្តទន់ខ្សោយ
ទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃ ចំពេលដែលប្រទេសនេះត្រូវជួបនឹងការធ្លាក់ចុះនៃផលិតកម្ម និងបំណុលពិបាកទារខ្ពស់ ដែលរារាំងដល់កំណើន។ ក្រសួងហិរញ្ញវត្ថុរំពឹងថា ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹងចូលមកលេងថៃក្នុងឆ្នាំនេះ ដែលអាចឱ្យប្រទេសកើបប្រាក់ប្រមាណ ១,៦៩ ទ្រីលានបាត ដោយសារតែគោលនយោបាយផ្សេងៗ ជាពិសេសការលើកលែងទិដ្ឋាការ។
PPSEZ មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមផ្ទាល់ ក៏ដូចជាក្រុមហ៊ុនបរទេសផ្សេងទៀត ដែលផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួនពីប្រទេសជិតខាងទាំង២។ សួនឧស្សាហកម្មដដែលនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ពីរាជធានីបាងកករបស់ថៃ និងទីក្រុងហូជីមិញ ដែលជាក្រុងដ៏ធំបំផុតរបស់វៀតណាម។
អ្នកជំនាញមើលឃើញថា វៀតណាមមានភាពទាក់ទាញជាច្រើនសម្រាប់ក្រុមហ៊ុនវិនិយោគពីបរទេស ដោយក្នុងនោះរួមមានទាំងគោលនយោបាយផ្តល់ជូននូវពន្ធសាជីវកម្មក្នុងអត្រាប្រកួតប្រជែង និងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនផលិតផ្សេងៗ។