ការកំណត់ងារសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដែលអាចជំរុញការនាំចេញរបស់ប្រទេសនេះ រំពឹងថានឹងប្រកាសឡើងនៅថ្ងៃទី ២ ខែសីហា វិញ ដើម្បីផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធក្នុងការរៀបចំបង្ហើយកិច្ចការដែលនៅសល់ បង្កពីបញ្ហា IT។
ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ (BOI) បានឱ្យដឹងកាលពីថ្ងៃសុក្រថា មជ្ឈមណ្ឌលផលិតរថយន្តក្នុងស្រុកថៃ នឹងដាក់ជូនការលើកទឹកចិត្តវិនិយោគសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ (សាកភ្លើង និងស៊ីសាំង) ដោយបន្ទាបពន្ធសម្រាប់រថយន្តកូនកាត់ចាប់ពីឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣២។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ក្រុមអ្នកជំនាញវៀតណាម បាននិយាយថា CEO ជាច្រើន បានបរាជ័យមិនដូចការរំពឹងទុកដែលក្រុមហ៊ុនមានចំពោះពួកគេ មុនពេលតែងតាំង ស្របពេលដែលក្រុមហ៊ុនភាគច្រើន ក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗជាបន្តបន្ទាប់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដូចជាការលក់ធ្លាក់ចុះជាដើម។
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតកម្មរថយន្តក្នុងប្រទេសថៃ បានធ្លាក់ចុះ ២០,១១ ភាគរយកាលពីខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែច្បាប់ហិរញ្ញវត្ថុតឹងរ៉ឹង និងបំណុលគ្រួសារខ្ពស់ដែលរឹតត្បឹតការទិញរបស់អតិថិជន ខណៈផលិតកម្មពេញ១ឆ្នាំ ២០២៤ រំពឹងថានឹងទាបជាងឆ្នាំ ២០២៣។
ទិន្នន័យបង្ហាញថា ក្នុងត្រីមាសទី២ ដែលបញ្ចប់ទៅនៅចុងខែមិថុនា ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទម៉ាក iPhone លក់ស្មាតហ្វូនរបស់ខ្លួនបានត្រឹមតែ ៩,៧ លានគ្រឿងប៉ុណ្ណោះ ដោយវាធ្លាក់ចុះពី ១០,៤ លានគ្រឿងក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីការលំបាកផ្សេងៗ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវប្រឈមមុខនៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតទី៣របស់ខ្លួន។
ការិយាល័យវិភាគសេដ្ឋកិច្ចរបស់ក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងការប៉ាន់ប្រមាណកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុប (GDP)របស់អាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២,៨ ភាគរយ កាលពីត្រីមាសទី២។ នោះគឺជាកំណើនទ្វេដង ពីអត្រា ១,៤ ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤។
អ្នកនាំពាក្យបន្តថា Honda បានប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកនៅក្នុងប្រទេសចិន ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយនឹងការបិទរោងចក្រនេះ សមត្ថភាពផលិតរបស់ក្រុមហ៊ុនក្នុងស្រុកចិន នឹងធ្លាក់ចុះពី១,៤៩ លានគ្រឿង មកត្រឹម ១,២ លានគ្រឿង/ឆ្នាំ។