ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ វៀតណាមបាននាំចូលធ្យូងថ្មពីឡាវចំនួន ១,១៧១ លានតោន ក្នុងតម្លៃប្រមាណ ៧៥,៨ លាន ដុល្លារ។ យ៉ាងណាមិញ ចំនួននេះ តិចតួចខ្លាំងបើធៀបនឹងគោលដៅប្រកបដោយមហិច្ឆតារបស់ MoU ដែលកំណត់ការនាំចូលធ្យូងថ្មចំនួន ២០ លានតោនជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីបញ្ហាប្រឈមដ៏ធំលើពាណិជ្ជកម្មដដែល។
ការសិក្សាស្រាវជ្រាវរួមរបស់អង្គការពលកម្មអន្តរជាតិ និងធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ការងារប្រមាណចន្លោះពី ២-៥ ភាគរយ នៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ត្រូវបានគំរាមកំហែងដោយបញ្ញាសិប្បនិមិត្ត (AI) និងមានហានិភ័យនៃការបាត់បង់ទាំងស្រុងដោយសារតែការធ្វើស្វ័យប្រវត្តិកម្ម។
រដ្ឋមន្ត្រីសម្របសម្រួលនៃក្រសួងដែនសមុទ្រ និងកិច្ចការវិនិយោគ លោក Luhut Pandjaitan បានប្រាប់វេទិកា CCS កាលពីថ្ងៃពុធថា៖ «រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់បោះជំហានយ៉ាងលឿនលើការចាប់យក និងស្តុកកាបូន»។ លោកបន្តថា រដ្ឋាភិបាលនឹងចេញច្បាប់ផ្សេងៗ ដើម្បីធានាថាវិនិយោគិននឹងអាចអនុវត្តការវិនិយោគក្នុងគម្រោង CCS បានយ៉ាងឆាប់រហ័ស។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២របស់ពិភពលោក មានចំនួន ៥,០៨ លានតោន ក្នុងតម្លៃប្រមាណ ១១៧,៨ ប៊ីលានបាត ដោយកើនឡើង ២៥,១ ភាគរយ បើគិតពីបរិមាណ និង ៥៥,៥ ភាគរយ បើគិតពីតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ១,៣៩ ដុល្លារ ឬ ១,៨ ភាគរយ ដោយជួញដូរនៅតម្លៃ ៨០,០២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,៣៨ ដុល្លារ ឬ ១,៩ ភាគរយ ដោយជួញដូរក្នុងតម្លៃ ៧៦,១១ ដុល្លារ/បារ៉ែល។
ធនាគារដដែល បានស្នើទៅក្រសួងហិរញ្ញវត្ថុវៀតណាមថា វៀតណាមគួរដាក់ពន្ធទាំងមូលចំនួន ១៦ ៥០០ ដុង (០,៦៥ ដុល្លារ) សម្រាប់គ្រឿងស្រវឹងមួយលីត្រ បន្ថែមពីលើពន្ធបច្ចុប្បន្ន ៦៥ ភាគរយ។ ធនាគារបានបន្ថែមថា វៀតណាមគួរធ្វើបែបនេះ ដើម្បីធានាថា ការសេពគ្រឿងស្រវឹងនឹងមិនរីករាលដាល ដែលនឹងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់សុខភាព ទៀតនោះទេ។
កន្លងមកមានការរិះគន់ផ្សេងៗពាក់ព័ន្ធនឹងការកសាងទីក្រុងថ្មី រួមទាំងការបំផ្លិចបំផ្លាញជីវចម្រុះរបស់កោះបរនេអូ។ ដោយសារតែការសាងសង់យឺតយ៉ាវ ក៏ដូចជាសន្ទុះវិនិយោគខ្សោយ ទើបបណ្ដាលឱ្យមានការព្រួយបារម្ភថា វិនិយោគិនបរទេសតិចណាស់ដែលនឹងចាប់អារម្មណ៍លើការបោះទុនរបស់ខ្លួន ហើយសេដ្ឋកិច្ចនឹងនៅតែផ្ដុំក្នុងក្រុងហ្សាកាតា