អគ្គទេសាភិបាល BoT លោក Sethaput Suthiwartnarueput បានថ្លែងយ៉ាងដូច្នេះថា៖ «អត្រាគោលដៅអតិផរណាបច្ចុប្បន្ន គឺសមទៅតាមកាលៈទេសៈ ហើយវាដំណើរការបានល្អក្នុងការរក្សាលំនឹងនៃការរំពឹងទុកអតិផរណា»។
ប្រេងឆៅនាពេលអនាគតម៉ាក WTI បានជួញដូរនៅតម្លៃ ៨១,៥៧ ដុល្លារ/បារ៉ែលនាថ្ងៃអង្គារ ដោយកើនឡើង ១,២៤ ដុល្លារ ឬ ១,៥៤ ភាគរយ ធៀបនឹងការជួញដូរកាលពីថ្ងៃចន្ទ។ ចំណែកឯប្រេងឆៅម៉ាក Brent វិញ ជួញដូរនៅតម្លៃ ៨៥,៣៣ ដុល្លារ/បារ៉ែល ដោយកើនឡើង ១,០៨ ដុល្លារ ឬ ១,២៨ ភាគរយ។
ប្រភពអះអាងថា ប្រធានគោលនយោបាយនាំចេញរបស់សហរដ្ឋអាមេរិក លោក Alan Estevez បានព្យាយាមម្តងទៀតជាថ្មីម្ដងទៀត ដើម្បីពង្រឹងកិច្ចព្រមព្រៀងឆ្នាំ ២០២៣ រវាងប្រទេសទាំង៣ ធ្វើយ៉ាងណាកុំឱ្យចិន អាចប្រើឧបករណ៍ផលិតបន្ទះឈីបពីក្រុមប្រទេសរបស់ខ្លួន ដើម្បីផលិតបន្ទះឈីបក្នុងគោលបំណងធ្វើទំនើបកម្មយោធា។
ក្រុមហ៊ុននេះ បាននិយាយដោយលើកឡើងពីការសិក្សារបស់ខ្លួនថា តម្រូវការសម្រាប់កម្មករនៅក្នុងឧស្សាហកម្ម AI និងមនុស្សយន្ត បានកើនឡើង ៣៧ ភាគរយនៅឆ្នាំនេះ ជាមួយនឹងប្រាក់ខែចន្លោះពី ៣០ ០០០ ដល់ ៤០ ០០០ បាត ក្នុងមួយខែ។
ការសម្រេចចិត្តបើកការស៊ើបអង្កេត ប្រកាសឡើងតាមពាក្យស្នើសុំរបស់សហគ្រាសតំណាងឱ្យ ឧស្សាហកម្មផលិតក្នុងស្រុក រួមទាំងក្រុមហ៊ុនផលិតដែកថែបវៀតណាមចំនួន៥ ដែលទាមទារឱ្យមានវិធានការប្រឆាំងនឹងការលក់បង្ខូចតម្លៃ។
ខណៈលទ្ធផលនឹងចេញផ្សាយនៅថ្ងៃពុធ ការបោះឆ្នោតឱ្យលោក តូយូដា បន្តធ្វើជាប្រធានក្រុមហ៊ុន ត្រូវបានគេមើលឃើញថាជាប្រធានបទស្នូលនៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ បន្ទាប់ពីទីប្រឹក្សាប្រូកស៊ីបានផ្តល់អនុសាសន៍ឱ្យវិនិយោគិនបោះឆ្នោតប្រឆាំងនឹងលោក តូយូដា ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់ម៉ូដែលរថយន្តមួយចំនួន។
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការស៊ើបអង្កេតកាលពីថ្ងៃចន្ទ ដោយថាវានឹងផ្ដោតលើសាច់ជ្រូកសម្រាប់មនុស្សបរិភោគ ដូចជា សាច់ស្រស់ សាច់ក្លាសេ សាច់បង្កក រួមទាំងគ្រឿងក្នុងជ្រូកជាដើម។