ការលើកឡើងរបស់លោក Maris ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន កាលពីចុងខែមុន បានអនុម័តលើសេចក្តីព្រាងលិខិតរបស់រដ្ឋាភិបាល ដែលថា ប្រទេសនេះនឹងដាក់ពាក្យសុំធ្វើជាសមាជិករបស់ BRICS ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងជំរុញវត្តមានលើឆាកអន្តរជាតិរបស់ខ្លួន។
ចំណាត់ការរបស់សហភាពអឺរ៉ុប កើតឡើងតិចជាងមួយខែ ក្រោយសហរដ្ឋអាមេរិកបានប្រកាសផែនការដំឡើងពន្ធរថយន្ត EV របស់ចិន រហូតដល់ ១០០ ភាគរយ ខណៈចិនប្រឈមនឹងសម្ពាធបែបនេះជុំវិញពិភពលោក រួមទាំងនៅតួកគី។
ក្នុងចំណោមនោះ ទឹកប្រាក់ចំនួន ២,២៣ ពាន់ទ្រីលានដុង ត្រូវចំណាយសម្រាប់ឆ្នាំ ២០២១-២០២៥ ហើយទុកដែលនៅសេសសល់ ទុកសម្រាប់ឆ្នាំ ២០២៦-២០៣០។
នៅឆ្នាំ ២០២១ រោងចក្រជាមធ្យមចំនួន ៥៧ បានបិទក្នុងមួយខែ ហើយតួលេខនេះបានកើនដល់ ៨៣ រោងចក្រ/ខែ នៅឆ្នាំ ២០២២ ដោយបន្តកើនឡើងជាគំហុករហូតដល់ ១៥៩ រោងចក្រ/ខែ ក្នុងអំឡុងឆមាសទី២នៃឆ្នាំ ២០២៣។
ទិន្នន័យពាណិជ្ជកម្មរបស់ជប៉ុន បានបង្ហាញថា ចិនរួមចំណែកលើពាក់កណ្តាលនៃការនាំចេញរបស់ជប៉ុន នូវឧបករណ៍ផលិតបន្ទះឈីប គ្រឿងបន្លាស់សម្រាប់ឧបករណ៍នេះ ក៏ដូចជាឧបករណ៍សម្រាប់ផលិតអេក្រង់រាបស្មើ។
ការសម្រេចចិត្តអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលមាស នឹងស្ថិតក្រោមការអនុម័តចុងក្រោយរបស់ធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្តាល។
ការបង្កើតក្រុមប្រឹក្សាភិបាលបន្ទះឈីប នឹងជួយទាក់ទាញការវិនិយោគបរទេស និងជំរុញការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសថៃ ឱ្យសម្រេចបាននូវគោលដៅកំណើន ៥ ភាគរយជារៀងរាល់ឆ្នាំ។