អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រកាសកាលពីសប្តាហ៍មុនថា មានតែអ្នកលក់តាមដងផ្លូវដែលរកចំណូលបានតិចជាង ២៥ ០០០ បាត/ខែប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យបន្តលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ ស្របពេលអាជ្ញាធរក្រុងខិតខំកែលម្អទេសភាពទីក្រុង និងរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវឡើងវិញ។
IATA បាននិយាយថា ខ្លួនរំពឹងថា ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោកនឹងរកបានប្រាក់ចំណេញចំនួន ៣០,៥ ប៊ីលានដុល្លារក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងឆ្នាំ ២០២៣ (២៧,៤ ប៊ីលានដុល្លារ)។
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ និងវិនិយោគអាមេរិក CBRE ប្រទេសឥណ្ឌានឹងបន្ថែមសមត្ថភាពមជ្ឈមណ្ឌលថ្មីរហូតដល់ ៨៥០ មេហ្គាវ៉ាត់ នៅក្នុងរយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២៦។
ក្រសួងបានឱ្យដឹងការណ៍នេះ ក្រោយការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍របស់ក្រសួងបានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទីផ្សារនៅក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានអញ្ជើញអ្នកដែលមានចំណាប់អារម្មណ៍ឱ្យចូលរួមបញ្ចេញមតិ និងកង្វល់របស់ពួកគេ អំពីគម្រោងដែលត្រូវការចំណាយ ១ ទ្រីលានបាត (២៩ ប៊ីលានដុល្លារ) មួយនេះ។
ក្រុមហ៊ុនវៀតណាមបានស្នើដាក់គម្រោងកសាងកំពង់ផែដឹកទំនិញដ៏ធំ តម្លៃ ២ ប៊ីលានដុល្លារ លើផ្ទៃដី ៣៥០ ហិចតា ស្ថិតលើឆ្នេរសមុទ្រខេត្ត Ba Ria – Vung Tau ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។ ក្រសួងដឹកជញ្ជូនវៀតណាម បាននិយាយថា មានក្រុមហ៊ុនធំៗចំនួន៣ បានស្នើឱ្យកសាង និងធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ Cai Mep Ha ក្នុងក្រុង...
រាប់តាំងពីចុងឆ្នាំ ២០២២ មក អង្គការ OPEC+ បានកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួនទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដោយបច្ចុប្បន្ន សមាជិករបស់ប្លុកកំពុងកាត់បន្ថយទិន្នផលរហូតដល់ ៥,៨៦ លានបារ៉ែល/ថ្ងៃ ឬប្រហែល ៥,៧ ភាគរយនៃតម្រូវការសកល។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) លោក Nonarit Bisonyabut បានលើកឡើងថា បំណុលសាធារណៈ ត្រូវបានព្យាករថានឹងឡើងដល់ ៦៨,៩ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុក (GDP) នៅឆ្នាំ ២០២៧។