ពេលបិទបញ្ចប់ការជួញដូរកាលពីថ្ងៃពុធ ប្រេងម៉ាក Brent បានកើនឡើង ១,៣ ភាគរយ នៅតម្លៃ ៨៧,៣៤ ដុល្លារ/បារ៉ែល ដែលនេះជាតម្លៃបិទខ្ពស់បំផុត រាប់តាំងពីថ្ងៃទី ៣០ ខែមេសា។ ក្នុងពេលដដែល ប្រេងម៉ាក WTI វិញ បានបិទបញ្ចប់ការជួញដូរនៅ ៨៣,៨៨ ដុល្លារ/បារ៉ែល ពោលគឺជាចំណុចខ្ពស់បំផុតក្នុងរយៈពេល ១១ សប្ដាហ៍កន្លងទៅ។
បើតាមលោក វីដូដូ រោងចក្រដដែលមានទីតាំងនៅទីក្រុង Karawang នៃខេត្តជ្វាខាងលិច និងជារោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង និងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រធានាធិបតីដដែលបន្តថា ការបើករោងចក្រនេះ គឺជាជំពូកថ្មីដែលបញ្ជាក់ពីមហិច្ឆតារបស់ឥណ្ឌូណេស៊ី ដើម្បីក្លាយជាតួអង្គសំខាន់លើសកលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី។
ឱនភាពនេះ កើតចេញពីការនាំចេញទាំងមូល ដែលធ្លាក់ចុះ ០,៧ ភាគរយ មកត្រឹម ២៦១,៧ ប៊ីលានដុល្លារ ក្នុងខែឧសភា។ កំសោយនៃការនាំចេញបែបនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃប្រាក់ដុល្លារពេលធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់ខ្ពស់ ក៏ដូចជាការធ្លាក់ចុះដូចគ្នានៃតម្រូវការសកល។ ការធ្លាក់ចុះនៃការនាំចេញសំខាន់ៗ ស្ថិតក្នុងវិស័យដូចជាទំនិញផ្គត់ផ្គង់ និងសម្ភារៈឧស្សាហកម្ម ក៏ដូចជាយានយន្ត គ្រឿងបន្លាស់ និងម៉ាស៊ីនជាដើម។
ធនាគារពិភពលោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការចំណាយរបស់អ្នកប្រើប្រាស់ ការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ក្នុងឧស្សាហកម្មទេសចរណ៍ និងការងើបឡើងវិញនៃការនាំចេញ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចថៃ។ កំណើននេះ មានត្រឹមតែ ១,៩ ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន ដែលទាបជាងប្រទេសភាគច្រើនក្នុងតំបន់ផ្សេងៗទៀត។
ការនាំចេញប្រចាំខែមិថុនាវិញ ត្រូវបានប៉ាន់ស្មានថា នឹងកើនដល់ ៦០០ លានដុល្លារ ខណៈចំណូលប្រចាំឆមាសទី១ កើនដល់ជាង ១,៥ ប៊ីលានដុល្លារ។ ចិន គឺជាប្រទេសនាំចូលទុរេនស្រស់របស់វៀតណាមច្រើនជាងគេ ហើយបន្ទាប់មកគឺថៃ ដែលជាអ្នកនាំចូលទុរេនក្លាសេវៀតណាមច្រើនបំផុត។
បញ្ហានេះ ត្រូវបានគូសភ្ជាប់ទៅនឹងការធ្លាក់ចុះនៃតម្រូវការរបស់អាជីវកម្មអាមេរិកលើឧបរកណ៍ផ្សេងៗ ដូចជាគ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារអគ្គិសនី ឧបករណ៍ និងសមាសធាតុ ព្រមទាំងលោហធាតុដើមជាដើម។
ប្រធានសមាគម លោក Buranin Rattanasombat បានព្រមានថា ប្រតិបត្តិករអាជីវកម្មរំពឹងថានឹងប្រឈមមុខនឹងបញ្ហាបែបនេះរហូតដល់ឆ្នាំក្រោយ ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ការប្រែប្រួលនៃបច្ចេកវិទ្យា ការបែងចែកគ្នា និងការធ្លាក់ចុះសេដ្ឋកិច្ច បានបង្កឱ្យមានការលំបាកក្នុងការផលិត» ខណៈការធ្លាក់ចុះនៃអំណាចទិញដោយសារការកើនឡើងបំណុលគ្រួសារ ក៏ប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មផងដែរ។