ការប្រកាសរបស់ក្រុមហ៊ុនដើមកំណើតជប៉ុនមួយនេះ ធ្វើឡើងចំពេលដែលការលក់រថយន្តក្នុងស្រុកថៃ បានធ្លាក់ចុះ ខណៈការប្រកួតប្រជែងលើវិស័យរថយន្តអគ្គិសនី ស្ទុះឡើងកាន់តែស្វិតស្វាញ ដោយមានក្រុមហ៊ុនចិនជាអ្នកវាយលុកទីផ្សារយ៉ាងឆាប់រហ័ស។
ក្រោមទិន្នន័យចុងក្រោយនេះ សេដ្ឋវិទូបានលើកឡើងថា ហានិភ័យនៃបរិត្តផរណាក្នុងប្រទេសចិន មិនទាន់រសាយចេញទៅណានៅឡើយទេ ដែលនេះមានន័យថា តម្រូវការក្នុងស្រុកនៅតែទន់ខ្សោយ បង្កជាហានិភ័យដល់សេដ្ឋកិច្ច។ ដូច្នេះហើយ ចិននឹងត្រូវពឹងផ្អែកលើការនាំចេញ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆមាសទី១ នៃឆ្នាំនេះ។
គួរកត់សម្គាល់ថា ការដាក់រោងចក្រនៅតួកគីធ្វើឡើង ក្រោយរដ្ឋាភិបាលក្រុងអង់ការ៉ា បានចាត់វិធានការគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ខ្លួន ដោយដាក់ពន្ធបន្ថែម ៤០ ភាគរយ លើការនាំចូលរថយន្តពីចិន។ គេមើលឃើញផងដែរថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក កំពុងបង្កើនផលិតកម្មរបស់ខ្លួនក្រៅស្រុកចិនយ៉ាងរហ័ស ខណៈកាលពីខែឧសភា សហរដ្ឋអាមេរិកដាក់ពន្ធនាំចូល ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន។
ការកើនឡើងនៃអត្រាគ្មានការងារធ្វើ មានន័យថា ប្រជាជនកាន់តែច្រើនកាត់បន្ថយការចំណាយរបស់ខ្លួន ខណៈការចំណាយរបស់អ្នកប្រើប្រាស់រួមចំណែកប្រហែល ៧០ ភាគរយនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយទិន្នន័យនៃការចំណាយនេះ ក៏បានចុះខ្សោយក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។
ថវិកាសារពើពន្ធឆ្នាំ ២០២៥ ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា ត្រូវបានបែកចែកអស់យ៉ាងច្រើនរួចហើយ ទៅលើគម្រោងផ្សេងៗ រួមទាំងផែនការ «កាបូបឌីជីថល»។ ការណ៍នេះ ធ្វើឱ្យមូលនិធិសម្រាប់ការពង្រីកស្ដុកប្រេងបម្រុងមានកំណត់ ខណៈក៏មានការលំបាកផ្សេងៗ ដើម្បីស្វែងរកមូលនិធិវិនិយោគពីប្រតិបត្តិករក្នុងឧស្សាហកម្មប្រេងផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីអ្នកនាំពាក្យរបស់ Microsoft ដែលនិយាយថា ការផ្ដល់នេះធ្វើឡើង ដោយសារតែកង្វះសេវាកម្មប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google នៅក្នុងប្រទេសចិន។
បើនិយាយពីបរិមាណ វៀតណាមជាប្រទេសផលិតអង្ករធំជាងគេទី៥របស់ពិភពលោក និងជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលំដាប់ទី៣ បន្ទាប់ពីថៃ និងឥណ្ឌា។ បច្ចុប្បន្ន តម្លៃអង្ករពិភពលោកនៅតែបន្តកើនឡើង ដោយសារតែគ្រោះរាំងស្ងួត និងបញ្ហារំខានដល់ការផ្គត់ផ្គង់ផ្សេងៗ ដែលជាក្ដីបារម្ភសម្រាប់សន្ដិសុខស្បៀង។