ប្រេងឆៅនាពេលអនាគតម៉ាក Brent បានធ្លាក់ចុះ ៣០ សេន ឬ ០,៤ ភាគរយ មកត្រឹម ៨៤,១៧ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅនាពេលអនាគតម៉ាក West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ៣២ សេន ឬ ០,៤ ភាគរយ មកត្រឹម ៨០,៥៨ ដុល្លារ/បារ៉ែល។...
អនុប្រធានក្លឹបរថយន្តរបស់ FTI លោក Surapong Paisitpattanapong បាននិយាយថា ការធ្លាក់ចុះនៃផលិតកម្មក្នុងខែឧសភា គឺបណ្តាលមកពីការផលិតរថយន្តប្រភេទ Pick-up និង Sedan តិចជាងមុនសម្រាប់ទីផ្សារក្នុងស្រុក។
នាយករដ្ឋមន្រ្តីដដែល បន្តថា ប្រទេសទាំង២គួរតែបង្កើនការតភ្ជាប់ការដឹកជញ្ជូនតាមរយៈផ្លូវដែក ផ្លូវថ្នល់ និងច្រកព្រំដែន ក្រោមក្របខ័ណ្ឌ «ច្រករបៀង២ ខ្សែក្រវ៉ាត់១» ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់រដ្ឋាភិបាលចិន។
ឧបនាយករដ្ឋមន្ត្រីកាណាដា លោកស្រី Chrystia Freeland បានថ្លែងកាលពីថ្ងៃចន្ទថា វាជាកិច្ចខិតខំប្រឹងប្រែង ទប់ទល់កុំឱ្យក្រុមហ៊ុនចិនបង្កើនការផ្គត់ផ្គង់លើសកម្រិតសកល។
ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ មានចំនួន ៦៣,២ ប៊ីលានអឺរ៉ូ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយកើនហួសនៃទំហំពាណិជ្ជកម្មចិន និងអាល្លឺម៉ង់ ដែលមានត្រឹម ៦០ ប៊ីលានដុល្លារ។ ខណៈភាពខុសគ្នាមានគម្លាតតិចតួច វាបង្ហាញពីនិន្នាការមួយគឺថា ទំនាក់ទំនងពាណិជ្ជកម្មកំពុងផ្លាស់ប្តូរដោយសារភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងមានឥទ្ធិពលលើគោលនយោបាយពន្ធថ្មី និងលំហូរទំនិញអន្តរជាតិ។
លោក Sermsak ថ្លែងថា ការផលិតភាពយន្តបរទេសមិនត្រឹមតែអាចបង្កើតប្រាក់ចំណូល និងការងារ និងជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ ដែលចង់ទស្សនាកន្លែងថតភាពយន្តទៀតផង។
អ្នកសង្កេតការណ៍ថា លទ្ធផលដ៏ល្អបំផុត គឺសហភាពអឺរ៉ុបលុបចោលនូវវិធានការពន្ធរបស់ខ្លួនមុនថ្ងៃទី ៤ កក្កដា ខណៈការបង្កើនគោលនយោបាយការពារនិយមរបស់ប្លុក នឹងបង្កឱ្យមានវិធានការតបត ហើយកំណើនភាពតានតឹងនៃជម្លោះពាណិជ្ជកម្មនឹងនាំទៅរកតែលទ្ធផលចាញ់សម្រាប់ភាគីទាំងសងខាងប៉ុណ្ណោះ។