សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងមុខងារសាធារណៈឱ្យធ្វើយ៉ាងណាគិតគូរពង្រឹងនូវសមត្ថភាពរបស់ការិយាល័យអប់រំស្រុកទាំងអស់ដើម្បីជួយដល់មន្ទីរអប់រំជំរុញវិស័យអប់រំ។
សម្ដេចសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាដែលតែងតែគាំទ្រដល់ដំណើរការរបស់កម្ពុជាចាប់តាំងពីការដួលរលំទៅនៃរបបខ្មែរក្រហម ក៏ដូចជាគាំទ្រដល់លិទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាផងដែរ។
ការដាក់ដេញថ្លៃវត្ថុតាង/វត្ថុចាប់យកតាមការសម្រេចរបស់តុលាការគឺធ្វើឡើងតាមគោលការណ៍ដែលបានអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ច ហើយលុយដែលបានពីការដេញថ្លៃ និងត្រូវតម្កល់ទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបន្ទាប់ពីកាន់អំណាចធ្វើឱ្យសម្ដេចកាន់តែប្រយ័ត្នក្នុងការនិយាយជាសាធារណៈជាងមុន ហើយកាន់តែប្រុងប្រយ័ត្នថែមទៀតពេលជួបភ្ញៀវបរទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់មន្ត្រីរដ្ឋាភិបាលគិតពីភាពវិជ្ជមានក្នុងតួនាទីរបស់ខ្លួនដោយថាការងាររបស់រដ្ឋគឺបម្រើពលរដ្ឋឱ្យពលរដ្ឋទទួលបានប្រយោជន៍ពីការងាររបស់ខ្លួន មិនចាំបាច់ខ្វល់នឹងពាក្យគេជេររិះគន់វាយបង្អាប់លើការខិតខំទេ។
លោក យីន លី (Yin Li) បានបន្តបញ្ជាក់ពីជំហរគាំទ្ររបស់ប្រទេសចិនចំពោះការកាន់អំណាចរបស់គណបក្សប្រជាជន ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងណាក្ដី។
លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំងលោក យីន លី (Yin Li) បានធ្វើដំណើរមកជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាក្នុងការពង្រឹងភាពស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។