លោក ព្រាប កុល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានចូលរួមជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលសេវាកម្មសហគ្រាសសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅខេត្តយុនណាន ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចមួយដើម្បីជំរុញការវិនិយោគពីចិនមកកម្ពុជាបន្ថែមទៀត។
គម្រោងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ និងបណ្ដាញទឹកក្នុងខេត្តកំពង់ចាម បានសម្រេចលទ្ធផលបាន ៨៧,៦៨%ហើយ គិតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានប្រកាសថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជាដែលនឹងប្រើប្រាស់បញ្ញាសប្បនិមិត្ត AI ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងបន្ទប់រៀន និងជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់ពេលវេលាឈានទៅរកគុណភាពអប់រំទាន់និន្នាការសកល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះលើហ្វេសបុកផ្ទាល់ខ្លួនជាមួយនឹងសំណេរសារ «ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្ដែខ្ញុំមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរយើង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាស្ថេរភាព និងសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា បានបង្កើតនូវភាពជឿជាក់ពីក្រុមហ៊ុនអលង្ការពិភពលោក BVLGARI ដើម្បីរៀបចំកម្មវិធីរបស់ខ្លួននៅប្រាសាទបាយ័ន ខេត្តសៀមរាបកម្ពុជា។
អគ្គលេខាធិការដ្ឋានរដ្ខសភាបានរៀបចំបទបង្ហាញមួយស្ដីពី«ការអនុវត្តតម្រូវការនៃការបញ្ចប់ការសិក្សាថ្នាក់ទី៩ នៅកម្ពុជាតាមរយៈការស្វែងយល់ពីវិធានការផ្សេងទៀត» ដើម្បីគិតគូររួមគ្នាក្នុងជំរុញឱ្យអត្រាចុះឈ្មោះសិស្សចូលរៀននិងកាត់បន្ថយអត្រាបោះបង់ការសិក្សា របស់សិស្សានុសិស្សក្រោមថ្នាក់ទី៩ឱ្យបានជាអតិប្បរិមា។
ក្រសួងអប់រំកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំកម្ពុជាមាននិវាសនដ្ឋាននៅបាំងកកបានចុះកិច្ចព្រមព្រៀងថ្មីមួយជួយដល់ការអប់រំ ក្នុងនោះក៏មានផ្លាស់ប្ដូរការសិក្សាភាសាប្រទេសទាំងពីរផងដែរ។