សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគោលការណ៍ទទួលខុសត្រូវធំ៣របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគឺ ធានាពីសុខភាពរបស់ពលរដ្ឋ ធានាពីចំណេះដឹង និងខិតខំស្វែងរកការងារជូនពលរដ្ឋដើម្បីចិញ្ចឹមនូវជីវិតបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារសំខាន់នៃធនធានមនុស្សក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ជាតិ ដោយឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្មទាំងនេះ។
សម្ដេចសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា សង្គមជាតិមួយ មានវិបុលភាព សន្ដិភាព និងសុខដុមទៅបានលុះត្រាតែចេះទទួលស្គាល់នូវភាពខុសគ្នា និងការផ្ដល់តម្លៃឱ្យភាពចម្រុះ។
សម្ដេចសភាធិការធិបតី ឃួន សុដារី បានគាំទ្រចំពោះអភិក្រមរបស់រដ្ឋាភិបាលដែលមន្ត្រីរដ្ឋាភិបាលចុះជួយវិស័យឯកជន ជាជាងចុះទៅចាប់ ចុះពិន័យ ដែលអភិក្រមនេះនឹងជំរុញទំនាក់ទំនងល្អរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងជំរុញដល់ការចូលរួមបានសកម្មរបស់ពលរដ្ឋ។
អង្គការទស្សនៈពិភពលោក World Vision បានលើកឡើងថាទោះបីមានការរីកចម្រើនក្នុងរយៈពេល២ទស្សវត្សរ៍នេះក្ដី តែបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែជាការព្រួយបារម្ភសម្រាប់ប្រទេសកម្ពុជា
លោក កែវ រតនៈ លើកទឹកចិត្តឱ្យប្ដឹងមន្ត្រីរាជការ ឬមន្ត្រីគណបក្សប្រជាជនណាដែលប្រើប្រាស់តួនាទីអំណាចធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ មិនបង់ពន្ធជូនរដ្ឋ។
ការប្រើប្រាស់លុយរៀលច្រើននឹងពង្រឹងអធិបតេយ្យ និងបង្កើនភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច។