នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានច្រានចោលព័ត៌មានដែលថាមានយន្តហោះចម្បាំងរបស់កងទ័ពថៃហោះចូលដែនអាកាសកម្ពុជាកាលពីចុងសប្ដាហ៍មុន។ លោកថាការព្យាយាមបង្កើតព័ត៌មានមិនពិតដើម្បីវាយប្រហាររដ្ឋាភិបាលគឺជាការញុះញង់ និងមិនបានផ្ដល់ផលជូនជាតិ និងប្រជាជននោះទេ។
សហភាពអឺរ៉ុបនឹងផ្ដល់ជំនួយសាងសង់ស្ពានភ្ជាប់ទៅកោះខ្សាច់ទន្លេ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ក្នុងគម្រោងគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។
នាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពមួយសន្លឹកមួយសន្លឹក ដែលធ្វើឱ្យមនុស្សស្ទើគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅ និងរីករាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អមជាមួយនឹងសំណេរថា «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ»។ រូបភាពដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហោះនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ គឺរូបសម្ដេចអោបជាមួយស្ដ្រីម្នាក់ដែលទឹកមុខអ្នកទាំងពីរពោពេញដោយភាពរីករាយ។ ហើយអ្វីដែលនៅពីក្រោយរូបភាពមួយសន្លឹកនេះសម្ដេចបានសរសេរថា៖ «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ភាពជោគជ័យរបស់សម្ដេចធិបតីគឺជាកិច្ចខិតខំប្រឹងប្រែងនៃការបង្ហាត់បង្រៀនរបស់សម្ដេចតេជោធ្វើឱ្យកូនមានទាំងចំណេះដឹង និងសីលធម៌ក្នុងសង្គម។ សម្ដេចតេជោ...
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលរក្សាបាននូវសន្ដិភាពរបស់កម្ពុជាក្នុងពេលដែលសម្ដេចចេញមុខការពារឥស្សរជនមួយចំនួនដែលត្រូវបានតុលាការខ្មែរក្រហមចោទប្រកាន់ ក្នុងនោះក៏មានសម្ដេចព្រះនរោត្តម សីហនុ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ពីអតុល្យភាពនៃពាណិជ្ជកម្មជាមួយប្រទេសចិន ដោយថាកម្ពុជាត្រូវការវត្ថុធាតុដើមលើផ្នែកកាត់ដេរច្រើនពីប្រទេសនេះ។ ទោះជាយ៉ាងណាសម្ដេចថាទោះបីកម្ពុជានាំចូលពីចិនច្រើនក្ដី តែកម្ពុជាក៏បាននាំចេញទៅកាន់បរទេសច្រើនដូចគ្នា។
ការប្រកាសហៅនេះគឺឆ្លើយតបនឹងក្រុមប្រឆាំងដែលរិះគន់លើរដ្ឋាភិបាលលើបញ្ហាព្រំដែនជាមួយថៃកាលពីកន្លងនិងរហូតមកដល់ពេលនេះ ដោយសម្ដេចថាប្រសិនពួកគេមកកម្ពុជាសម្ដេចធានាថានឹងគ្មានការចាប់ខ្លួននោះទេ ហើយឱ្យក្របខណ្ឌកងទ័ពថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពស្ងប់ស្ងាត់របស់សម្ដេច និងរដ្ឋាភិបាលលើបញ្ហាព្រំដែនបានធ្វើឱ្យកាសែតថៃ ក្រុមជាតិនិយម និងរដ្ឋាភិបាលថៃបានប្រឈមនឹងគ្នា។