អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ «មិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ពលរដ្ឋ ជាពិសេសសិស្សនិស្សិតឱ្យមានឯករាជ្យនៃការគិត កុំផ្អើលតាមឬធ្វើតាមគេ។ សម្ដេចលើកឡើងបែបនេះឆ្លើយតបនឹងបញ្ហានៃការលើកឡើងពីការបោះពុម្ភសៀវភៅថ្នាក់ទី៦ថ្មី ដែលអ្នកខ្លះមិនទាន់នឹងអានផងបែរជាជឿតាមពាក្យរបស់អ្នកដទៃវាយតម្លៃលើអត្ថន័យរបស់សៀវភៅនេះ។
ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ លើកឡើងថា ខ្លួនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ
ក្រុមការងារព័ត៌តមាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយទៅហេតុការណ៍ឃាត់លោកបណ្ឌិត សុខ ទូច ផ្លុំជាតិអាល់កុលកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ថាលោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល។
អ្នកជំនាញកសិកម្មយល់ថាការកំណត់ឱ្យអ្នកប្រើប្រាស់ដ្រូនទាំងអស់ដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូក្រាមឡើងគួរធ្វើត្រឹមទីប្រជុំជន ឬត្រឹមដែនកំណត់ណាមួយ។ ការអនុវត្តន៍វិសាលភាពទូទាំងប្រទេសគឺធំទូលាយពេក និងបង្កការលំបាកដល់ប្រជាកសិករដែលប្រើប្រាស់ដ្រូនសម្រាប់កសិកម្ម។
សម្ដេចសភាធិការធិបតី ឃួន សុដារី បានប្រាប់សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ជីមី ផេនីតា (Jimmy Panetta) ថាកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅតំបន់ប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។