អភិបាលរងខេត្តសៀមរាបលោក លី សារី បានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងសៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា រហូតមកដល់ពេលនេះក្រសួងនៅមិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយពីអាមេរិកពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជានៅឡើយទេ
ប្រធានរដ្ឋសភា សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានជំរុញដល់ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់លោក ស៊ូវគី មេឌីហ្សាដា ទាក់ទាញអ្នកវិនិយោគពីប្រទេសលោកមកកាន់កម្ពុជា
ប្រតិភូទូតអាមេរិកបានជួបពិសារអាហារពេលព្រឹកមួយជាមួយអនុប្រធានទី១ ព្រឹទ្ធសភា លោក អ៊ុច បូរិទ្ធ ដោយបានលើកឡើងថា តម្រូវការនៃការ «កសាងគ្រឹះនៃការទុកចិត្តគ្នា» គឺជាអ្វីដែលភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល៧៥ឆ្នាំមកនេះ។
លោកស្រី Bridgette L. Walker បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ ពិភាក្សាលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាការឃាត់ខ្លួនអនុប្រធានស្ដីទីគណបក្សកម្លាំងជាតិលោក ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងការគាប់សង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។
ប្រទេសជិតខាងកម្ពុជាក៏មានក្នុងបញ្ជីនោះផងដែរដោយថៃមាន ៦១៩នាក់ ឡាវមាន ៤ ៨៥០នាក់ និងវៀតណាមមាន ៨ ៦៧៥នាក់។