ក្រសួងធម្មការបានសម្រេចបញ្ជូនសំណុំរឿងសមាគមទេវ សក្ខី ភគវន្ត ទៅឱ្យក្រសួងមហាផ្ទៃពិនិត្យពីភាពត្រឹមត្រូវតាមផ្លូវច្បាប់នៃសមាគមនេះ ដោយបញ្ជាក់ថាការប្រជុំដោះស្រាយ និងទទួលយកការសុំទោសពីប្រធានសមាគមនេះជាដំណាក់កាលបឋមប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្មក់ចុះមូលដ្ឋានជាថ្មីជួបសួរសុខទុក្ខប្រជាកសិករដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ
ក្រសួងមហាផ្ទៃបានប្រកាសពីការស្រាវជ្រាវ និងប្រមូលឯកសារ សញ្ញាសម្គាល់ និងសម្ភារៈនានារបស់កម្លាំងនគរបាលជាតិកម្ពុជាគ្រប់ជំនាន់ ដើម្បីរៀបចំដាក់ក្នុងសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងថាកម្មវិធីផ្ដល់ដីដល់ពលរដ្ឋក្រីក្រពិតប្រាកដអាចនឹងចាប់ផ្ដើមទទួលពាក្យពីពលរដ្ឋចាប់ពីខែកុម្ភៈ ដើម្បីផ្ដល់ដីជូនពលរដ្ឋក្រីក្រពិតប្រាកដ និងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនផងដែរ។
កម្ពុជាគ្រោងបង្កើតគណៈកម្មាធិការចំពោះកិច្ចអន្តរក្រសួងប្រឆាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ ដោយយោងតាមសេចក្ដីថ្លែងការណ៍របស់សម្ដេចធិបតីក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែមករា។
ប្រធានសមាគមទេវ សក្ខី ភគវន្ត ដែលតាំងខ្លួនឯងជាសាស្តានោះបានចាត់ទុកអ្នកដែលប្រតិកម្មលើការលើកឡើងរបស់ខ្លួនដែលថាបួសជាសង្ឃទម្ងន់ដល់អ្នកស្រុក និងព្រៃត្រៃបិដកមិនគ្រប់ទឹកគឺជាមនុស្សល្ងង់ និងអគតិ ហើយឱ្យទៅស្ដាប់ការការនិយាយរបស់ខ្លួនឡើងវិញ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា សំណូមពរដល់ពលរដ្ឋដែលជាប់ខ្សែចិន-វៀតណាមចូលរួមកាត់បន្ថយការដុតក្រដាសបញ្ចេញផ្សែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន