អាវុធហត្ថបានរកឃើញម្ចាស់រថយន្តខេមរភូមិន្ទដែលបើកក្បូនឱ្យអ្នកលក់ឡេឃើញហើយ និងត្រូវប្រគល់ជូនអង្គភាពសាម៉ីដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យទ័ព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតមួយច្បាប់ដល់ប្រធានាធិបតីអាមេរិក Joe Biden ចូលរួមរំលែកទុក្ខ និងក្ដីអាណិតអាសូរដល់ពលរដ្ឋអាមេរិកដែលបានរងគ្រោះពីភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles
គ.ស.ព. ស្នើដល់ពលរដ្ឋកុំយល់ច្រលំ និងកុំចែកចាយនូវសារសំឡេងដែលទណ្ឌិត សម រង្ស៊ី បានបង្ហោះកាលពីថ្ងៃទី១០ ខែមករា ដោយថាជាសំឡេងក្លែងក្លាយបង្កើតឡើងដោយ AI។
តាមរបាយការណ៍ពីស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកថានៅភាគខាងត្បូងកាលីហ្វ័រញ៉ា មានជនជាតិខ្មែរជាង២០ម៉ឺននាក់ និងខាងជើងមានប្រមាណ១០ម៉ឺននាក់។
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបន្តសហការជាមួយសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើអ្នកដែលក្លែងបន្លំជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង បន្ទាប់ពីឃើញមានការផ្សាយខ្លឹមសារក្នុងន័យជាអ្នកផ្ដល់សេវាសាធារណៈមួយចំនួនក្នុងបណ្ដាញសង្គម។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា និស្សិត៣នាក់នោះសិក្សានៅសកលវិទ្យាល័យ Santa Monica Community College។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រី អេង ហ៊ី ថារថយន្តដែលជិះបើកផ្លូវឱ្យក្បូនឡានអ្នកលក់អនឡាញនោះមិនមែនជារថយន្តរបស់អាវុធហត្ថទេ ដោយពេលនេះកងកម្លាំងកំពុងសហការជាមួយក្រសួងការពារជាតិដើម្បីតាមរក។