អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានថ្លែងថាប្រទេសចិននឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យនគរបាលផ្អើលប៉ុស្ដិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រធានរដ្ឋសភាឡាវលោក សាយ សំផន ភូមិវិហាន បានអរគុណប្រទេសកម្ពុជាដែលបានជួយដល់ប្រទេសឡាវកាលពីកន្លងទៅ រាល់ជំនួយនានាដែលកម្ពុជាបានផ្ដល់ជូននិងការគាំទ្រទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន។
លោក មុត ចន្ថា សង្ស័យលើការសារភាពរបស់លោក សេង សារី ស្របពេលដែលមានការបែកធ្លាយសារសំឡេងទំនាក់ទំនងរវាងលោក សារី និងសម្ដេចតេជោ។ លោក មុត ចន្ថា បានលើកឡើងក្នុងន័យថាតើលោក សេង សារី អាចទុកចិត្តបានទេបើធ្លាប់ជាមនុស្សរបស់សម្ដេចតេជោដូចនេះ។
សម្ដេចតេជោ ហ៊ុន សែន ថាសហការីសម្ដេចបានរៀបចំឯកសារទំនាក់ទំនងរវាងសម្ដេចនិងលោក សេង សារី រួចហើយដែលអាចនឹងបង្ហោះទៅក្នុងបណ្ដាញសង្គមផងដែរ។
ប្រធានរដ្ឋសភាឡាវលោក សាយសំផន ភុមវិហាន បញ្ជាក់ប្រាប់សម្ដេចតេជោ ពីគម្រោងចង់ប្រែក្លាយខ្លួនពីប្រទេសមិនជាប់សមុទ្រ ទៅជាប្រទេសជាប់នឹងសមុទ្រតាមរយៈការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។