សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីមោទនភាពដែលបានឃើញក្រុមហ៊ុនកម្ពុជាមាននៅតាមបណ្ដាមួយចំនួនក្នុងតំបន់ និងពិភពលោក ដែលសម្ដេចបានបង្ហាញនូវជំនឿថានាពេលអនាគតក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជានឹងអាចផ្គត់ផ្គង់ផលិតខ្មែរទៅកាន់ពិភពលោកបាន។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួងមួយនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំនៅតាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម។
ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើសុំគោលការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់ដែលបានពីការរឹបអូសទ្រព្យសម្បត្តិនៃបទល្មើសគ្រឿងញៀនជូនអង្គភាពជំនាញ និងមន្ត្រីអនុវត្តន៍ច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំពិធីខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល៣ឬ៥ថ្ងៃ។
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។
អគ្គនាយកដ្ឋានពន្ធនាគារបានស្នើសុំដោះដូរទីតាំងពន្ធនាគារខេត្តកណ្ដាលទៅកាន់ទីតាំងថ្មី ស្របពេលដែលពន្ធនាគារនេះមានសភាពចង្អៀតណែន។