ក្នុងវិបត្តិរាតត្បាតសកលជំងឺកូវីដ-១៩ ព័ត៌មានក្លែងក្លាយ ប្រឌិត ពន្លើស បំប៉ោង មានពាសពេញបណ្តាញសង្គមដែលផ្សាយចេញពីជនអនាមិកនិងជនឆ្លៀតឱកាសមួយចំនួន។ សកម្មភាពអគតិនេះបានបំពុលនិងបង្ករការភាន់ច្រឡំជាច្រើន ដែលជាហេតុធ្វើឱ្យបណ្តាញសង្គមលែងក្លាយជាទំនុកចិត្តនៃការតាមដានព័ត៌មាន។
ព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម បានបោកប្រាស់អ្នកនិយមតាមដានព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជា ច្រើនរាប់មិនអស់ ដែលជាហេតុធ្វើឱ្យមហាជនងាយចាញ់បោកនិងប្រឈមការចែករំលែកតៗគ្នាលើគណនីរបស់ពួកគេ។ ក្នុងនាមជាអ្នកប្រើប្រាស់និងតាមដានព័ត៌មានលើបណ្តាញសង្គម តើមានមធ្យោបាយយ៉ាងណាអាចចំណាំព័ត៌មានក្លែងក្លាយបាន ហើយតើព័ត៌មានក្លែងក្លាយមាននិយមន័យបែបណាឱ្យប្រាកដ?