សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធានាអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV នឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិកម្ពុជាឡើយ។ ការធានានេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍតំបន់ត្រីកោណ CLV ៣ ប្រទេស...
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាក និងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធី បើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ...
ឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះនៅរាជធានីភ្នំពេញដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. អនាម័យក្នុង និងក្រៅឃ្លាំងឱសថមន្ទីរពេទ្យបង្អែក ២. ការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ ៣. ការគ្រប់គ្រងឯកសារ ៤. ការធ្វើសារពើភ័ណ្ឌ ៥. ការរៀបចំឱ្យមានឃ្លាំងឱសថស្ថានរាយ ដាច់ចេញពីឃ្លាំងឱសថស្ថានកណ្ដាល។ រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី...
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អង្គការសហប្រជាជាតិ (UN) ដឹកនាំដោយ លោក Joe Scheuer, United Nations Resident Coordinator ក្នុងគោលបំណង ពិភាក្សាអំពីការសហការរៀបចំ កិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ (National Youth Summit) ដើម្បីប្រមូលធាតុចូលត្រៀមសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន...
ប្រជាពលរដ្ឋចំនួន ២២ គ្រួសារ ដែលរស់នៅភូមិអង់ខាងជើង និងភូមិតាពូងខាងជើង ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានទទូចអង្វរទៅសម្ដេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយអន្តរាគមន៍កាត់ឆ្កៀលដីដែលពួកគាត់ធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ ដើម្បីបានប្រកបមុខរបរកសិកម្មចិញ្ចឹមជីវិតបន្តទៀត ខណៈពួកគាត់មានដីដាំស្រូវតែបន្តិចបន្តួចប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងអស់បានរៀបរាប់ថា នៅក្នុងចំណោមពួកគាត់ទាំង ២២ គ្រួសារ...
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ឱ្យបន្តការរៀនសូត្រឈ្វេងយល់ ត្រិះរិះរកមើលមធ្យោបាយពង្រីកសេវាថែទាំព្យាបាលឱ្យកាន់តែសមស្របទៅនឹងកម្រិតស្តង់ដាដែលកំណត់ដោយក្រសួងសុខាភិបាល (កម្រិត CPA2 សម្រាប់មន្ទីរពេទ្យបង្អែកកែប)។ សាស្រ្តាចារ្យ បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន អំពីការប្រឹងប្រែងរួមគ្នាបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ នៅក្នុងជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីលទ្ធផល...
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ ដូចជា បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង។ គោលបំណងកិច្ចប្រជុំពិភាក្សានេះ គឺស្វែងរកការបញ្ជាក់ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់ថ្នាក់ដឹកនាំ សំដៅធ្វេីឱ្យបានល្អប្រសេីរឡេីងនូវដំណេីរការមណ្ឌលសុខភាពនៅក្នុងខេត្តទាំង១៣ ។...