រដ្ឋបាលឃុំព្រែករំដែង និងរដ្ឋបាលឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណេញថវិកាឃុំប្រមាណជិត ៩០លានរៀល ពីការដេញថ្លៃធ្វើផ្លូវ ខណៈគម្រោងផ្លូវបេតុងចំនួន ២ខ្សែ ត្រូវបានដាក់ឱ្យដេញថ្លៃ និងទទួលបានភាពជោគជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅសាលាឃុំព្រែករំដែង។ លោក ជុំ នីម តំណាងគណៈកម្មការលទ្ធកម្មទាំង ២ ឃុំគឺ ឃុំព្រែករំដែង និងឃុំឫស្សីស្រុក បានថ្លែងថា ផ្លូវបេតុងចំនួន...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងលើបណ្ដាញសង្គមផ្លូវការ នៅរសៀលមុននេះថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ “ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន គឺជាការចាំបាច់”។ គួរបញ្ជាក់ថា ការបង្ហោះសារលើបណ្ដាញសង្គមនេះ ធ្វើឡើងខណៈ...
ចានក្នុងរាវតែងប៉ះទង្គិច ឬរណ្ដំ សូម្បីតែអណ្ដាត និងធ្មេញក្នុងមាត់ជាមួយក៏អាចខាំចំគ្នាបាន ចុះទម្រាំមនុស្សចិត្តគំនិត រូបដាច់ផ្សេងពីគ្នា រឿងអ្វីមិនអាចមានវិវាទ ឬទាស់ឈ្លោះគ្នានោះ។ ដូចនេះដើម្បីកុំឱ្យ ចានទង្គិតគ្នា គឺត្រូវតែដក ឬបោកចានបាយផ្សេង ចានសម្ល ចាន់ទឹកត្រីចោល ហើយដើម្បីកុំឱ្យ អណ្ដាតប៉ះធ្មេញ ឬធ្មេញខាំអណ្ដាត តើត្រូវតែ ដកធ្មេញ ឬកាត់អណ្ដាតចេញពីមាត់មែនទេ? ដូចនេះ តើធ្វើដូចម្ដេចដើម្បីឱ្យគូវិវាទ អាចត្រូវគ្នាវិញ និងល្អជាមួយគ្នា ឬល្អលើសដើម? អ្នកស្រី...
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម លុឺង ជុនយុីង (LEUNG Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លើ “គម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ”។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ...
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិស្សានុសិស្សនៅក្នុងរដូវវស្សានេះ ដើម្បីចៀសវាងនូវការឆ្លងជំងឺដង្កាត់នានា និងគ្រោះថ្នាក់ផ្សេងៗ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់។ អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា រដូវវស្សាតែងតែមានភ្លៀងធ្លាប់ជាបន្តបន្ទាប់ ហើយតំបន់ខ្លះបង្កទៅជាមានជំនន់ទឹកភ្លៀង។ ប៉ុន្តែគិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងនេះនៅមិនទាន់មានការប៉ះពាល់ដល់ការសិក្សានៅឡើយទេ។ លោកស្រីបានបន្តថា៖ “ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា...
អ្នកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាលចំនួន ១០ រូបមកពីអង្គភាពផ្សេងៗ។ អង្គភាពទាំងនោះរួមមាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក នៅប្រទេសជប៉ុន ដោយមានការឧបត្ថម្ភ និងគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។...
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានកត់សម្គាល់ ឃើញថាមានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានការរៀបចំមានឯកសណ្ឋានបានស្អាត និងមានលក្ខណៈសមរម្យ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យរដ្ឋមន្ត្រី ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។...