តុលាការថៃកាលពីថ្ងៃសុក្រ បានកាត់ទោសមនុស្សជិត ៧០នាក់ ពីបទចោទប្រកាន់ទាំងអស់ ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ ដែលបានបិទអាកាសយានដ្ឋានពីររបស់ទីក្រុងបាងកក កាលពីឆ្នាំ ២០០៨ អស់រយៈពេលប្រហែល ១០ ថ្ងៃ។
តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរនៃការនាំជំនួយទៅកាន់តំបន់ហ្គាហ្សា ដើម្បីបញ្ចៀសគ្រោះទុរភិក្ស។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ ។
នៅល្ងាចថ្ងៃទី ២៨ ខែមីនា ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការអំពីតម្លៃ និងបើកការកម្មង់ទិញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលមានរូបរាងប្លែក និងទាក់ទាញ ។
សភាជាន់ទាបរបស់ប្រទេសថៃនៅថ្ងៃពុធ ទី២៧ ខែមីនា បានអនុម័ត ច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញឱ្យប្រទេសនេះកាន់តែជិតក្លាយជាទឹកដីទី៣នៅអាស៊ី ដែលអាចស្រឡាញ់ភេទដូចគ្នាដោយស្របច្បាប់ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល Apple បានរក្សាតំណែងលេចធ្លោរបស់ខ្លួននៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ គេបានមើលឃើញថា គ្មានក្រុមហ៊ុនណាមួយអាចបង្កើតផលិតផលស្មាតហ្វូនដែលអាចប្រកួតប្រជែងជាមួយនឹង iPhone និងស្លាកយីហោរូបផ្លែប៉ោមឆែប ដែលជាម៉ាកប្រណីតសម្រាប់អ្នកមានជីវិភាពខ្ពស់បាននោះទេ។
អតីតប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតដោយតុលាការនៅខេត្តហ៊ូប៉ីភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងយុទ្ធនាការបង្រ្កាបលើលីគបាល់ទាត់អាជីពដែលញាំញីដោយអំពើពុករលួយ។
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី ហៅកាត់ថា MPA បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែមីនា ថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali ដែលចុះបញ្ជីក្នុងប្រទេសសិង្ហបុរី បុកជាមួយស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមីនា (ម៉ោងក្នុងតំបន់)...