ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្អាកអាជ្ញាប័ណ្ណលក់គ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុន SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិននៅពីក្រោយភាពជោគជ័យនៃ Huawei Mate 60 Pro 5G ។
សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ នេះ បានដាក់ចេញនូវទណ្ឌកម្មយ៉ាងធំមួយ ទៅលើរុស្ស៊ី ចំពេលខួបលើកទី ២ នៃ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន
នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ លោកវរសេនីយ៍ទោ ម៉ុងទ្រី ប៊ុនយ៉ាយ៉ូធិន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញទៅដល់ផ្ទះរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ដើម្បីសម្ដែងការអបអរសាទរ ដែលគាត់មានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីព្យួរការដាក់ទណ្ឌកម្មពិសេស កាលពីថ្ងៃទី១៨ ខែកុម្ភៈ ។ ក្រៅតែពីសួរសុខទុក្ខហើយនោះ លោកវរសេនីយ៍ទោ ម៉ុងទ្រី ប៊ុនយ៉ាយ៉ូធិន ក៏បានប្រកាសលក្ខខណ្ឌ៥ ចំណុចសម្រាប់លោក ថាក់ស៊ីន អនុវត្តឱ្យបានដាច់ខាត ក្នុងអំឡុងរយៈពេល ៦ខែ...
អជ្ញាធរនៅរដ្ឋមួយចំនួននៃប្រទេសឥណ្ឌា បានហាមឃាត់មិនឱ្យបន្តលក់ស្ករកប្បាស ឬ floss cotton candy ដែលឥណ្ឌាហៅឈ្មោះថា buddi-ka-baal ដោយសារបានរកឃើញថា ស្ករប្រភេទនេះអាចបណ្ដាលឱ្យកើតជំងឺមហារីក
ប្រជាជនវៀតណាម អាចនឹងក្លាយជាប្រជាជនអ្នកមាន ក្នុងរយ:ពេលដ៏ឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិសកល New World Wealth បានរកឃើញថា នៅក្នុងទសវត្សរ៍ក្រោយនេះ កំណើនទ្រព្យសម្បត្តិប្រជាជនវៀតណាមកើនឡើងខ្លាំង
ចក្រភពអង់គ្លេសបានបង្កកទ្រព្យសម្បត្តិអ្នកគ្រប់គ្រងពន្ធនាគាររុស្ស៊ីចំនួន៦នាក់ដែលទទួលបន្ទុកលើអាណានិគមព្រហ្មទណ្ឌនៅតំបន់អាក់ទិក បន្ទាប់ពីប្រធានបក្សប្រឆាំង លោក Alexei Navalny បានទទួលមរណភាព
ប្រទេសប្រេស៊ីលបានបញ្ឈប់ការនាំចូលត្រីទីឡាព្យា ពីប្រទេសវៀតណាម ដោយសារតែរកឃើញហានិភ័យនៃជំងឺបង្កឡើងដោយមេរោគ Tilapia Lake Virus (TiLV)