លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងត្រៀមទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលនឹងអញ្ចើញធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរទុក្ខលោក ។
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ នេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់អំណោយរថយន្ត Aurus ដែលជារថយន្តប្រណិតផលិតដោយរុស្ស៊ី ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
សារមួយរបស់អ្នកការទូតកំពូលរបស់ចិន លោក Wang Yi ដែលបានរំលេចនៅក្នុងសន្ទរកថារបស់លោក កាលពីចុងសប្ដាហ៍មុននេះ បានធ្វើឱ្យប្រទេសអឺរ៉ុបព្រួយបារម្ភថា ទំនាក់ទំនងអាមេរិក និងចិន នឹងស៊ីជម្រៅឡើងវិញ ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយបង្គោលភ្លើងនៅលើផ្លូវរត់ រួចក៏បន្តហោះហើយរហូតដល់រយ:ពេល ៦០នាទី ទើបធ្វើការចុះចតជាបន្ទាន់
អ៊ុយក្រែននិយាយថា ទីបំផុតកងទ័ពរបស់ខ្លួនបានដកខ្លួនចេញពីទីក្រុង Avdiivka ដែលជាទីក្រុងសំខាន់មួយនៅភាគខាងកើត។ នេះបើយោងតាមការការចុះផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែកុម្ភៈ
លោក Alexei Navalny មេបក្សប្រឆាំងរុស្ស៊ី និងជាអ្នកដែលហ៊ានរិះគន់យ៉ាងចាស់ដៃទៅលើលោក Vladimir Putin បានទទួលមរណភាពនៅក្នុងពន្ធនាគារ នៅថ្ងៃទី១៦ ខែកុម្ភៈ
បន្ទាប់ពីរបបយោធាបាននិយាយថា ខ្លួននឹង ដាក់កាតព្វកិច្ចយោធាទៅលើយុវជនមីយ៉ាន់ម៉ា រួចមក ស្រាប់តែនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ មានយុវជន យុវនារីជាច្រើនបានតម្រង់ជួរនៅមុខស្ថានទូតថៃក្នុងទីក្រុងយ៉ាំងហ្គោនដើម្បីចាកចេញពីប្រទេសរបស់ខ្លួន ។