នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ មានសារព័ត៌មានធំៗក្នុងស្រុកជាច្រើនបាចុះផ្សាយអំពីករណីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នឹងមានសិទ្ធិទទួលការកាត់ទោសព្យួរពិសេស ព្រោះគាត់ត្រូវតាមលក្ខណៈវិនិច្ឆ័យជាអ្នកទោសអាយុច្រើន(លើសពី៧០ឆ្នាំ) និងមានជំងឺរ៉ាំរ៉ៃ
ប្រាក់យ៉េនធ្លាក់ចុះ គួបផ្សំនឹងចំនួនប្រជាជនវ័យចំណាស់ ខណ:ដែលអាត្រាចំនួនប្រជាជនថ្មីធ្លាក់ចុះទៀតនោះ បានធ្វើឱ្យប្រទេសជប៉ុនបាត់បង់តំណែងជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកហើយជំនួសដោយប្រទេសអាល្លឺម៉ង់វិញ
គិតត្រឹមម៉ោង ៨យប់ ម៉ោងនៅទីក្រុងហ្សាកាតា ដំណើរការរាប់សន្លឹកឆ្មោតរហ័សនៃការបោះឆ្នោតសកល នៅឥណ្ឌូណេស៊ី បានរួចរាល់ ៩០ភាគរយ ហើយយោងតាមលទ្ធផលត្រឹមប៉ុនេះអាចឱ្យគេដឹងយ៉ាងច្បាស់ថា លោក Prabowo Subianto
បាលី គឺជាកោះធំមួយ និងជាផ្នែកសំខាន់ជាងគេបង្អស់ នៃខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី ។ លើសពីនេះ កោះបាលី គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលបំផុតមួយរបស់ឥណ្ឌូនេស៊ី និងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរនៅជាវិញពិភពលោក
ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពមីយ៉ាន់ម៉ាគ្រោងនឹងចាប់ផ្តើមកេណ្ឌយុវជនឱ្យចូលបម្រើកងទ័ពចាប់ពីខែមេសាតទៅ ហើយក៏នៅបានតម្រូវឱ្យមន្ត្រីសន្តិសុខដែលចូលនិវត្តន៍ទៅហើយឱ្យត្រឡប់មកបម្រើរាជការវិញផងដែរ។ នេះបើយោងតាមប្រភពដែលដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈដែលកងទ័ពកំពុងព្យាយាមបង្ក្រាបការបង្កអសន្តិសុខប្រឆាំងរបបសឹកយោធា
នៅចុងឆ្នាំ ២០២៣ វៀតណាមបាននាំចេញអង្ករចំនួនជាង ៨លានតោន ជាមួយនឹងចំណូលប្រមាណ ៣.៨ ពាន់លានដុល្លារ ដែលជាចំណូលខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យនាំចេញអង្កររបស់ប្រទេសមួយនេះ ។ នេះបើយោងតាមរបាយការណ៍ពី Zingnews ដែលជាសារព័ត៌មានដ៏ធំក្នុងប្រទេសវៀតណាម
ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបនិយាយថា ការចរចាសម្រាប់បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាបានចាប់ផ្តើមឡើងវិញ នៅទីក្រគែរ រដ្ឋធានីប្រទេសអេហ្ស៊ីប