លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការថ្មីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសប្តេជ្ញាទប់ស្កាត់ និងបង្រ្កាបឳ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ លោកបានប្រកាសប្តេជ្ញាបែបនេះ នៅក្នុងពិធីចូលកាន់តំណែងផ្លូវការនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា មានបំណងចង់ឱ្យអ្នកបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពី ៦០សេសេឡើងទៅ មានប័ណ្ណបើកបរ ដើម្បីជាការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។ លោក ស សុខា បង្ហាញពីគោលបំណងបែបនេះ ពីពិធីប្រកាសផ្លាស់ប្តូរមុខតំណែងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨នេះ....
កឧត្ដមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត ចាប់ផ្ដើមចុះជួបកម្មករកម្មការនីជាលើកដំបូងបង្អស់ ក្រោយការតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ។ នេះបើតាមការបញ្ជាក់ក្នុងបណ្ដាញតេឡេក្រាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា....
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ត្រី លោក វង្សី វិសុទ្ធ បានណែនាំមន្ត្រីក្រោមឱវាទឱ្យ គោរពច្បាប់ មានវិន័យ មានសាមគ្គីភាព មិនបង្កបញ្ហា ចេះទទួលយកពាក្យរិះគន់ ស្ដាប់គំនិតអ្នកដទៃ និងចេះធ្វើស្វ័យទិះទៀន។ លោក វង្សី វិសុទ្ធ ណែនាំមន្ត្រីក្រោមឱវាទបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នាថ្ងៃទី២៨ខែសីហានេះ....
លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍន៍ រីកចម្រើនទៅមុខបន្ថែមទៀត។ ឧបនាយករដ្ឋមន្ត្រីប្រទេសទីម័័រខាងកើត បង្ហាញជំនឿជាក់បែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដម ហ៊ុន ម៉ាណែត នៅវិមានសន្ដិភាព នារសៀលថ្ងៃទី ២៨ ខែសីហានេះ...
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថារយៈពេល១០ឆ្នាំមកនេះ ចំនួនគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសមានការកើនឡើងជាង៤ពាន់សាលារៀន ។ លោក ហង់ ជួន ណារ៉ុន គូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការសម្រួចអាទិភាពនៃកំណែទម្រង់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣-២០២៨..
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានណែនាំដល់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប ឱ្យគិតផលប្រយោជន៍ជាតិជាធំ ក្នុងពេលបំពេញបេសកម្មការទូតនៅក្រៅប្រទេស....