រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរ..
រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានស្នើដល់កាណាដា ឱ្យមានការរួមចំណែក ជួយដល់កម្ពុជា សម្រេចបាននូវដោះមីនឱ្យអស់ពីផ្ទៃដីប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥..
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២២ខែកញ្ញានេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងបែបនេះ ដោយផ្អែកលើទឡ្ហីករណ៍ច្បាស់ៗចំនួន ២យ៉ាងគឺ...
មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះយុទ្ធនាការបង្ក្រាបបទល្មេីសនេសាទ និងរកឃេីញអ្នកដែលប្រព្រឹត្តល្មេីសច្បាប់ចំនួន១៤នាក់ និងបន្តវែកមុខអ្នកដែលប្រព្រឹត្តល្មេីសច្បាប់នេសាទបន្ថែមទៀត...
ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។
ប្រជាពលរដ្ឋ ២៩គ្រួសារ រស់នៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានប្តឹងឈ្មោះ ណូ ស៊ីណៃ ថា បានធ្វើរបងលួស ព័ទ្ធយកដីចំណីព្រែករបស់រដ្ឋនៅក្នុងភូមិកែវហេតុ
លោក ប៊ុន ហុន តំណាងក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំរវាងក្រសួងមហាផ្ទៃជាមួយគណបក្សភ្លើងទៀន បានប្រាប់ភាគីគណបក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមិនអាចចេញលិខិតបញ្ជាក់ច្បាប់ដើមជូនបានឡើយ ព្រោះគ្មានច្បាប់អនុញ្ញាត...