សន្តិសុខផ្សារបន្លែច្បារអំពៅ(ផ្សារក្រោម) ហាមភ្ញៀវកុំឲ្យជក់បារីក្នុងផ្សារ ទទួលបានការសាទរពីអាជីវករ
ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយលោក សន្តិបណ្ឌិត ឡូយ សុផាត បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធនានា ត្រូវបន្ត បង្កើន និងទទួលខុសត្រូវ សម្រាប់ធ្វើការអភិវឌ្ឍន៍ វិនិយោគ ពន្លឿនសកម្មភាពអភិវឌ្ឍន៍ខេត្តក្រចេះឲ្យកាន់តែរីកចម្រើន។ លោក បានណែនាំដូច្នេះ ក្នុងពេលជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដើម្បីឈ្វេងយល់ប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា នៅក្នុងការប្រតិបត្តិច្បាប់នៅក្នុងមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ...
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយ វីដេអូ ក្រោមចំណងជើងថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)។ តបទៅនឹងការផ្សព្វផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តកណ្តាលប្រកាសបដិសេធនិងច្រាន ចោលទាំងស្រុង និងសម្តែងការសោកស្តាយជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ ឱ្យមានការយល់ច្រលំមក លើរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល បំភ្លឺ...
អាជ្ញាធរស្រុកពួក ខេត្តសៀមរាប បានជំរុញឱ្យប្រជាពលរដ្ឋម្ចាស់ដីត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។ អាជ្ញាធរ បានជំរុញបែបនេះ នៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ក្នុងភូមិគោកព្នៅ.ភូមិអន្តង្គន់.ភូមិតាកាំ.ភូមិត្នោតជ្រុំ.ភូមិតាស្នេហ៍. ភូមិរហាល.និងភូមិដូនអុន ក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅបរិវេណ វត្តនាមរូប ក្នុងឃុំដូនកែវ នាព្រឹកថ្ងៃ០១ ខែ សីហា ឆ្នាំ២០២៤ នេះ។ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួកបានក្រើនរំលឹក និងជំរុញឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។ លោក...
លោក គាំ អ៊ន ដែលឈឺសន្លាក់ស្មាខ្លាំង ពេលនេះបានទទួលការព្យាបាល ក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង ក្នុងខេត្តក្រចេះ
សិស្សានុសិស្ស ដែលចូលរៀននៅសាលាប៉ាម៉ាអន្តរជាតិស្ថិតនៅខេត្តព្រះសីហនុ បន្ទាប់ពីបញ្ចប់ការសិក្សារៀងរាល់ឆ្នាំនីមួយៗ នឹងទទួលបានវិញ្ញាបនបត្រ/សញ្ញាបត្រចំនួន២ ទី១គឺពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាយើង និងទី២គឺវិញ្ញាបនបត្រ/សញ្ញាបត្រដែលផ្តល់ឱ្យដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលីភាគខាងលិច។ នេះបើតាមការអះអាងរបស់អ្នកគ្រូ ផុន សិរីវឌ្ឍនី ជាសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិជាមួយក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីដឹកនាំសិស្សានុសិស្សត្រឡប់មកពីប្រទេសអូស្ត្រាលី ក្រោយសិស្សានុសិស្សទៅទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាប្រចាំឆ្នាំ។ ជាក់ស្ដែង ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈកម្មវិធីសិក្សាអន្តរជាតិស្តង់ដារសាលារដ្ឋាភិបាលអូស្រ្តាលី (IEP-WAC/SCSA) សិស្សានុសិស្សសាលាប៉ាម៉ាអន្តរជាតិបានទៅទទួលសញ្ញាប័ត្រនៅទីក្រុង Perth នៃប្រទេសអូស្រ្តាលីភាគខាងលិច។ កុមារី ស៊ូ...