តាមរយៈសារាចរ ដែលចេញនៅថ្ងៃទី០១ ខែសីហា នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា...
ព្រៃវែង ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់រង្វាន់ធំដល់អ្នកនៅខេត្តសៀមរាបកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះ នៅព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃស្ត្រីម្នាក់ទៀតដែលមានសំណាងរស់នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឃាន ស្រីនាង អាយុ ៣៥ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ...
នៅក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ RONG WIN GARMENT CO.,LTD. ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ បានពិនិត្យឃើញថា ម្ចាស់សហគ្រាសបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។ ក្នុងនោះ ភាគីរោងចក្របានផ្តល់ដូចជា ប្រាក់ឈ្នួលគោលអប្បបរមា ២០៤ ដុល្លារក្នុងមួយខែ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ ១០ ដុល្លារក្នងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារ, ថ្លៃស្នាក់នៅ,...
រយៈពេល១០ឆ្នាំចុងក្រោយរាប់ពីខែកក្កដា ឆ្នាំ២០១៤ មកដល់ខែកក្កដា ឆ្នាំ២០២៤ នេះ កងទ័ពអាកាសកម្ពុជា បានជួបឧបទ្ទវហេតុធ្លាក់ចំនួន២លើក បណ្ដាលឱ្យយោធាចំនួន៧រូបបាត់បង់ជីវិត និងម្នាក់រងរបួស។ លើកទី១ គឺនៅវេលាម៉ោង ៩៖ ៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ គឺមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា បានកើតឡើង។ កាលណោះអំឡុងពេលហ្វឹកហ្វឺនឱ្យអាកាសយានិក ឧទ្ធម្ភាគចក្រយោធាម៉ាក Z9 បានធ្លាក់ចូលទៅក្នុងរណ្ដៅដីមួយកន្លែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបណ្ដាលឱ្យយោធាជាន់ខ្ពស់៥រូប នៃកងទ័ពអាកាស...
«បើមិនបានជួយជាតិ, សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»។ នេះជាការអំពាវនាវរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា នេះ។ លោកបណ្ឌិត អំពាវនាវដូច្នេះ បន្ទាប់ពីសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន នាមួយរយៈចុងក្រោយនេះ បញ្ចេញមតិលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យអសុរស និងមិនចូលចិត្តអានឱ្យយល់គ្រប់ជ្រុងជ្រោយទើបបញ្ចេញមតិឡើយ។ សម្រាប់លោកបណ្ឌិត ការបញ្ចេញមតិរបស់ពលរដ្ឋមួយចំនួនតាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពរបស់អ្នកទាំងនោះ ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ...
បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ចំណែកម្នាក់ទៀតមិនទាន់រកឃើញឡើយ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះ។ កម្លាំងរុករក បានទៅដល់ទីតាំងដែលធ្លាក់ ដោយប្រទះឃើញសាកសពអាកាសយានិកម្នាក់គឺ លោក ខេង ឆៃយុទ្ធ។ កម្លាំងរុករក ក៏បានបន្តរុករកលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ ដែលបានបាត់ខ្លួនផងដែរ។ គួរឱ្យដឹងថា តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ...
ឧទ្ធម្ភាគចក្រយោធាដែលបាត់ដាន កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវបានរកឃើញហើយនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយចំណាយពេលរុករកអស់រយៈពេល១៧ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅលើទំព័រហ្វេសប៊ុកផ្លូវការ។ លោក ឈុំ សុជាត សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។...