នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តំណាងរាស្ត្រខេត្តរតនគិរី លោក គិត ទ្រី អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពកមានការប្រុងប្រយ័ត្នខ្ពស់ នូវឧបហេតុផ្សេងៗដែលអាចកើតដោយសារទឹកជំនន់ និងបញ្ចៀសសត្វពាហនៈ ទៅរកទីទួលសុវត្ថិភាពផងដែរ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។ លោក គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរីអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលោក នូ ថេរ អភិបាលស្រុកលំផាត់ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិកាទឹង ឃុំល្បាំង១...
ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា, លោកស្រី Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជាដែលចប់អាណត្តិការងារ បានប្តេជ្ញាក្នុងការបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃជំនួបចេញផ្សាយលើបណ្ដាញទំនាក់ទំនងសម្ដេចនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃជំនួបជម្រាបលានាថ្ងៃទី២២ ខែកក្កដា នេះ លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍...
រដ្ឋបាលជលផលកងមាស សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ ដោយមានការអនុញ្ញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលក្នុងដែនប្រតិបត្តិការរបស់ខ្លួនបានចំនួន១ករណី។ ខណ្ឌរដ្ឋបាលកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន. ឧបករណ៍លូស្បៃមុងសរុប ចំនួន៩មាត់ ។ របាំងស្បៃមុងសរុបប្រវែង ១៨០ម៉ែត្រ។ បង្គោលចម្រឹងសរុបចំនួន ១៣៥ដើម។ ជាពិសេសទៀត កម្លាំងបានចាក់លែងកូនត្រីចម្រុះសរុបទម្ងន់៥គីឡូក្រាម នៅចំណុចចុងព្រែកជីក...
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul KHARE អបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។ អគ្គលេខាធិការរង នៃអ.ស.ប. ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ លើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា...
អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោក Atul KHARE បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ លោកអគ្គលេខាធិការរង ថ្លែងកោតសរសើរបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា...
តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ លោក សុខ ចិន្ដាសោភា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី២២ ខែកក្កដា នេះ។ គួរឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”...
នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែកក្កដា នេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី ជាមួយទូតចិនប្រចាំកម្ពុជា ចេញផ្សាយលើឆាណែលតេឡេក្រាមសម្ដេចនាយករដ្ឋមន្ត្រី។ តាមសេចក្ដីប្រកាសព័ត៌មាន លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត, លោក Wang...