កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប សហការគ្នាចុះបង្ក្រាបគ្រឿងញៀនប្រមាណជិត១០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដានេះថា កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០.៣០នាទី កម្លាំងការិយាល័យប្រឆាំគ្រឿងញៀនសហការជាមួយកម្លាំងចម្រុះបារួមមាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក , មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច...
ជាថ្មីម្ដងទៀត នាល្ងាចថ្ងៃទី១៩ ខែកក្កដា ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណនីហ្វេសប៊ុកផ្លូវការ បានទទូចសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋចំពោះបញ្ហាធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ។ តាមក្រសួងសាធារណការ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាង១០ថ្ងៃមកហើយ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ ដែលកំពុងរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។ តាមសំណេរដដែល គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ពេលដាច់គ្រាប់ភ្លៀង...
បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Chhoeun Chheak បង្ហោះសារត្អូញត្អែពីផលលំបាករបស់កុមារ ក្នុងការឆ្លងស្ទឹងដែលទឹកកំពុងឡើង និងសុំឱ្យសប្បុរសជនជួយសាងសង់ស្ពានឆ្លងស្ទឹងឆ្វេង ដែលស្ថិតនៅ ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ភ្លាមៗលោក ស្រី សុភ័ក្រ្ត អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ក៏បានចូលទៅបញ្ចេញមតិក្នុងការបង្ហោះនោះភ្ជាប់ជាមួយដំណោះស្រាយចំនួន៣ បន្ទាន់។ ក្នុងនោះលោក ស្រី សុភ័ក្រ្ត ក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យជួយសង់ស្ពានឆ្លងស្ទឹងឆ្វេង នាថ្ងៃអនាគត។...
មន្ត្រីជំនាញជលផលកំពង់ចាម បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកបាធាយ បានចំនួន៣ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរស្រុកបាធាយ នឹងដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។ បេីតាមការបញ្ជាក់ លោក លីស្រ៊ី នាយស្តីទីខណ្ឌជលផលកំពង់ចាមស្តីទី បានឲ្យដឹងថា...
នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ ផ្ទៃទឹកក្នុងស្ទឹងសង្កែនាក្រុងបាត់ដំបងចាប់ផ្ដើមមានសន្ទុះឡើងខ្លាំងជាបណ្ដើរៗ ឯប្រជាពលរដ្ឋក៏នាំគ្នាសម្រុកទៅបង់សំណាញ់នៅតាមបណ្ដោយច្រាំងស្ទឹងដោយសារតែគេសង្កេតឃើញត្រីហាក់មានសភាពពុលទឹកជំនន់។ គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី ១៨ ម្សិលមិញ នៅឯក្បាលស្ទឹង នៅក្នុងស្រុកសំឡូតគឺមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឲ្យទឹកនៅតាមបណ្ដាអូរធំៗមានសភាពជន់ឡើងខ្លាំងព្រមទាំងបានហូរចាក់ចូលទៅក្នុងស្ទឹងក្រញូង និងហូរបន្តចូលក្នុងដងស្ទឹងសង្កែ។ ស្ថិតក្នុងសភាពទឹកជន់ខ្លាំង ដូច្នេះទ្វារទឹកទំនប់កង្ហតក៏ត្រូវតែបានបើកចំហរជាបណ្ដើរៗព្រោះខ្លាចសន្ទុះទឹកបុកខ្លាំងទៅនឹងទ្វារទឹកហេតុដូច្នេះហើយទើបទឹកស្ទឹងសង្កែនាព្រឹកនេះក៏ចាប់ផ្ដើមឡើងខ្លាំងជាបណ្ដើរហើយដែរ។ ដោយសារតែកន្លងមកការបិទទ្វារទឹកទំនប់កង្ហតមានរយៈពេលយូរដើម្បីធ្វើការជួសជុលតាមបណ្ដោយច្រាំងស្ទឹងដែលមានការបាក់ស្រុតដូច្នេះទឹកគឺស្ថិតនៅក្នុងបាតស្ទឹងជានិច្ច។លុះនៅពេលទឹកចាប់ផ្ដើមស្ទុះឡើងខ្លាំងវាហាក់ដូចជាអូសទាញនូវដីល្បាប់ និងភាពកខ្វក់នៅតាមបណ្ដោយដងស្ទឹងដែលមានកំណើនជាយូរមកហើយនោះអាចបង្កឲ្យត្រីពុល ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនាក្រុងបាត់ដំបង បាននាំគ្នាយកសំណាញ់ទៅបងចាប់ត្រីជាហូរហែរយ៉ាងសប្បាយខ្ញៀវខ្ញា ឯត្រីក៏មានសឹងគ្រប់ប្រភេទផងដែរ ៕ អត្ថបទ : សោ និយមរ័ត្ន
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាទើបចូលកាន់តំណែង បានគូសបញ្ជាក់ថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។ លោកទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៨ ខែកក្កដា។ លោកឯកអគ្គរដ្ឋទូតចិន ចាត់ទុកដូច្នេះ ព្រោះផ្អែកលើគ្រាដែលសម្ដេចតេជោបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង...
នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ BizKhmer Digital Media Co., Ltd. (BizKhmer Media) ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកទីផ្សារឌីជីថល និង ការអភិវឌ្ឍ និង U.S.R.V. (USRV) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពន្ធ និង គណនេយ្យ បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹង និង ពង្រីកការគាំទ្រផ្នែកទីផ្សារឌីជីថលសម្រាប់សហគ្រាសចិនក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ...